ស្វែងរកពួកយើង:

OnePlus 13 ឈរចំណាត់ថ្នាក់កំពូលបញ្ជី AnTuTu ដោយនាំមុខ iQOO 13 និង vivo X200 Pro ទៀតផង

ដោយ

Koun Jab Luffy

03 វិច្ឆិកា 2024 10:58 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូន OnePlus 13 ដែលដំណើរការជាមួយនឹងបន្ទះឈីបថ្មី Snapdragon 8 Elite SoC (3nm) បានបង្ហាញខ្លួនថ្មីៗនេះ គឺបានឡើងឈរនៅកំពូលតារាងរបស់ស្មាតហ្វូន Flagship នៅលើបញ្ជី AnTuTu សម្រាប់ខែតុលាកន្លងទៅ។ ស្មាតហ្វូន OnePlus 13 នេះ គឺមានពិន្ទុចំនួន 2,926,644 ដែលមានការតាមពីក្រោយដោយស្មាតហ្វូន iQOO 13 ដែលមានពិន្ទុ 2,906,489 ។ សម្រាប់ស្មាតហ្វូន vivo X200 Pro Satellite Communication Edition ដែលបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 ជាប់ចំណាត់ថ្នាក់លេខ 3 ជាមួយនឹងពិន្ទុ 2,843,812 ។
នៅក្នុងបញ្ជីសម្រាប់ខែតុលានេះ ក៏មានស្មាតហ្វូន Find X8 Pro និង Find X8 ដែលបំពាក់នូវបន្ទះឈីប Dimensity 9400 ក៏មានពិន្ទុរៀងគ្នាគឺ 2,842,922 និង 2,814,445។ ស្មាតហ្វូន Vivo X200 និង Xiaomi 15 Pro ក៏ស្ថិតនៅក្នុងបញ្ជីនេះផងដែរ។
Article image
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូន iQOO Neo 9S Pro+ គឺជាម៉ូឌែលតែមួយគត់នៅក្នុងបញ្ជីនេះដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ជំនាន់ចុងក្រោយគេបំផុតនោះ។ ស្មាតហ្វូន OnePlus 13 នេះមានអេក្រង់ទំហំ 6.82-អ៊ីង កម្រិត 2K គាំទ្រជាមួយនឹងកញ្ចក់ភ្លឺច្បាស់អាចប្រើប្រាស់នៅខាងក្រៅបានយ៉ាងរលូន។
Article image
នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវថាមពលថ្មទំហំធំដល់ទៅ 6000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W fast charging ដែលអ្នកប្រើប្រាស់អាចរីករាយបាននៅក្នុងការសាកថ្មថែមទៀត។ ស្មាតហ្វូននេះ ក៏មានប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ជាមួយនឹងសិនស័រគោល 50MP Sony LYT-808 primary sensor របស់ក្រុមហ៊ុន Hasselblad ដែលជាអ្នកជំនាញខាងថតរូបភាពថែមទៀតផង។ ប្រព័ន្ធកាមេរ៉ានេះ ក៏មានសិនស័រ 50MP 3x periscope telephoto និង 50MP sensor ultrawide ផងដែរ។ ស្មាតហ្វូន OnePlus 13 នេះ មានការបំពាក់នូវ IP68/69 សម្រាប់ការពារធូលី ការជ្រាបទឹក និងបន្ទះឈីប Snapdragon 8 Elite SoC៕
OnePlus 13 ឈរចំណាត់ថ្នាក់កំពូលបញ្ជី AnTuTu ដោយនាំមុខ iQOO 13 និង vivo X200 Pro ទៀតផង