ស្វែងរកពួកយើង:

OnePlus 13 ដំណើរការលើបន្ទះឈីប Snapdragon 8 Elite នឹងមានអេក្រង់កម្រិត DisplayMate A++

ដោយ

Koun Jab Luffy

14 តុលា 2024 01:57 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃស្អែកនេ ក្រុមហ៊ុន OnePlus សហការជាមួយនិងក្រុមហ៊ុន BOE ដែលជាក្រុមហ៊ុនផលិតអេក្រង់ដ៏ធំរបស់ប្រទេសចិននឹងមានការរៀបចំនូវព្រឹត្តិការណ៌សម្រាប់ស្មាតហ្វូនជំនាន់ថ្មី OnePlus 13។ នៅក្នុងព្រឹត្តិការណ៌នេះ ក្រុមហ៊ុននេះ ក៏នឹងមានការបង្ហាញពីអេក្រង់ដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មីនេះផងដែរ។
នៅថ្ងៃនេះ ក្រមហ៊ុន OnePlus បានបន្តបង្ហោះនូវរូបភាពផ្សព្វផ្សាយថ្មីមួយទាក់ទងនឹងអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី OnePlus 13 ថែមទៀតហើយ។ បន្ថែមពីនេះ អ្នកទម្លាយ Tech Blogger ដែលមានឈ្មោះថា Cai Zuxuan ត្រូវបានគេស្គាល់ថា គឺជាបុគ្គលិក OnePlus បាននិយាយសមត្ថភាពនៃអេក្រង់ ហើយនិងបន្ទះឈីបថ្មី ដែលធ្វើអោយតម្លៃស្មាតហ្វូននេះឡើងថ្លៃផងដែរ។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា នៅលើស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នេះ នឹងមានការបំពាក់នូវ BOE X2 ដែលជាអេក្រង់ជំនាន់ទី 2 របស់ក្រុមហ៊ុន BOE មានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 2K Oriental Screen ហើយថែមទាំងទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រអេក្រង់ DisplayMate A++ ដំបូងគេនៅលើពិភពលោកថែមទៀតផង។
OnePlus 13 នឹងមានអេក្រង់ទំហំ 6.82-អ៊ីង BOE X2 8T LTPO panel និងមានការឌីស្សាញគែមជុំវិញកោងនៅលើជ្រុងទាំង 4 ហើយនិងមានការឌីស្សាញគែមអេក្រង់បែប ultra-thin equal-sized bezels ផងដែរ។ អេក្រង់នេះនឹងបង្ហាញចេញបានទំហំ 3168x1440pixels រត់ល្បឿន 120Hz refresh rate។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងក្លាយជាម៉ូដែលដំបូងរបស់ OnePlus ដែលមានការប្រើប្រាស់សិនស័រស្កែនអេក្រង់ ultrasonic។ យោងតាមដំណឹងខាងលើនេះ យើងនឹងទទួលបាននូវដំណឹងថ្មីពីអេក្រង់របស់ OnePlus/Oppo កាន់តែច្បាស់នៅថ្ងៃស្អែក។ និយាយពីកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូនម៉ូដែល OnePlus 13 ក៏នឹងក្លាយជាស្មាតហ្វូនជំនាន់ថ្មីមួយដែលនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite របស់ Qualcomm ផងដែរ។
Article image
OnePlus 13 អាចនឹងមានរ៉េមទំហំ 24GB LPDDR5x RAM និងមានអង្គចងចាំទំហំ 1TB of UFS 4.0 storage ហើយនឹងមានថ្មទំហំ 6,000mAh គាំទ្រនូវកម្លាំងសាក 100W wired ហើយនិងកម្លាំងសាកឥតខ្សែរ 50W magnetic wireless charging ផងដែរ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាគោលទំហំ 50-Megapixel LYT-808 គ្រាប់ទីពីរមានទំហំ 50-Megapixel Samsung JN5  ខណៈដែលកាមេរ៉ា 3x periscope telephoto គាំទ្រដោយសិនស័រសិនស័រ LYT600។ ស្មាតហ្វូននេះក៏មានការការពារដោយបច្ចេកវិទ្យាការពារទឹកនិងធូលី IP68/69 ផងដែរ
OnePlus 13 ដំណើរការលើបន្ទះឈីប Snapdragon 8 Elite នឹងមានអេក្រង់កម្រិត DisplayMate A++