ស្វែងរកពួកយើង:

OnePlus 13 និង OnePlus Ace 3V នឹងក្លាយជាស្មាតហ្វូនដំបូងដែលទទួលបានការបំពាក់បន្ទះឈីប Snapdragon Series ជំនាន់ថ្មី

ដោយ

Koun Jab Luffy

04 មីនា 2024 03:33 រសៀល

អាន 2 នាទី

Article image
បើតាមប្រភពព័ត៌មានថ្មីចុងក្រោយបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ OnePlus ម៉ូដែល OnePlus 13 និង OnePlus Ace 3 នឹងទទួលបានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 និង 7 Gen Series ជំនាន់ចុងក្រោយ។
បើតាមការបង្ហោះនៅលើ Weibo ទម្លាយព័ត៌មាន Smart Pikachu របស់ប្រទេសចិន បានឲ្យដឹងថា OnePlus Ace 3  នឹងទទួលបានការបំពាក់នូវបន្ទះឈីប Snapdragon 7 Gen Series ជំនាន់ថ្មីចុងក្រោយ ហើយស្មាតហ្វូនជំនាន់ថ្មីនេះនឹងបំពាក់អេក្រង់កម្រិត 1.5K ព្រមទាំងមានថ្មទំហំ 5,500mAh និងគាំទ្របច្ចេកវិទ្យា សាកភ្លើងល្បឿនលឿនកំលាំង 100W Wired Fast Charging។ ហើយចំពោះកំពូលស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នឹងទទួលបានការបំពាក់នូវកំពូលឈីបជំនាន់ថ្មី Snapdragon 8 Gen 4 ដែលជាកំពូលឈីបជំនាន់ថ្មីចុងក្រោយរបស់ Qualcomm ដែលនឹងមកដល់នៅមុនដំណាច់ឆ្នាំ 2024 នេះ។
Article image
ហើយ OnePlus 13 អាចនឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះ អាចក្នុងខែធ្នូ ដូចនឹងការបង្ហាញខ្លួនរបស់ OnePlus 12 កាលពីឆ្នាំ 2023 ដែរ។ បើតាមប្រភពព័ត៌មានចចាមអារ៉ាមបាននិយាយថា នៅខណៈពេលនេះ OnePlus បាននឹងកំពុងធ្វើការតេស្តជាមួយគំរូ OnePlus 13 ជាមួយបន្ទះឈីបគំរូ Snapdragon 8 Gen 4។ ហើយបើតាមប្រភពព័ត៌មានចចាមអារាមចេញពីក្នុងប្រទេសចិនបាននិយាយថា OnePlus នឹងមានការកែប្រែលើរចនាបថថ្មីមួយចំនួនសម្រាប់ OnePlus 13 ខុសពីជំនាន់ OnePlus 12 ឆ្នាំមុន៕