ស្វែងរកពួកយើង:

OnePlus 13 នឹងបង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 8 Elite បង្កើនប្រសិទ្ធិភាពកាន់តែប្រសើរជាងមុន

ដោយ

Koun Jab Luffy

15 តុលា 2024 05:45 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Qualcomm បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវបន្ទះឈីប Flagship Mobile Processor ជំនាន់ថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Snapdragon Summit ដែលនឹងធ្វើឡើងនៅថ្ងៃទី 21 ខែតុលាខាងមុខនេះហើយ។ ខណៈពេលដែលឈ្មោះផ្លូវការណ៌របស់បន្ទះឈីប SoC នេះ នៅមិនទាន់បញ្ជាក់ច្បាស់នោះ ថ្មីៗនេះ មានការទម្លាយថា បន្ទះឈីបនេះអាចជាបន្ទះឈីប Snapdragon 8 Gen 4 ឬ Snapdragon 8 Elite។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា OnePlus 13 ក៏នឹងក្លាយជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនជាច្រើនដែលបំពាក់នូវបន្ទះឈីបថ្មីនេះផងដែរ។
យោងតាមការបង្ហោះចេញពីបុគ្គលិករបស់ក្រុមហ៊ុន OnePlus លោក  Cai Zuxuan នៅពេលនេះ បានបញ្ជាក់ថា ក្រុមហ៊ុន OnePlus នឹងបំពាក់នូវ version ថ្មីនៃបន្ទះឈីប  Snapdragon ដែលមានការបង្កើនប្រសិទ្ធិភាពកាន់តែប្រសើរជាងមុន។ លោក Cai បាននិយាយទៀតថា បន្ទះឈីប SoC នេះ គឺនឹងមានសមត្ថភាពខ្លាំងក្លាជាងបន្ទះឈីប A18 Pro របស់ក្រុមហ៊ុន Apple ដែលបង្កើនប្រសិទ្ធិភាពកាន់តែប្រសើរ។
Article image
សូមជំរាបថា កាលពីខែសីហាកន្លងទៅនេះ នៅលើ Datasheet មួយបានបង្ហាញនូវបន្ទះឈីបចំនួន 2 ដែលមានឈ្មោះថា SM8750 និង SM8750P។ សម្រាប់  “P” គឺជាម៉ូដែលដែលផ្តោតទៅលើសមត្ថភាព (performance-focused)។ សម្រាប់ព័ត៌មានលម្អិតនៃបន្ទះឈីបនេះ នឹងប្រកាសនៅក្នុងព្រឹត្តិការណ៍ Qualcomm’s Snapdragon Summit នៅថ្ងៃទី 21 ខែតុលានេះ។
Article image
គួរបញ្ជាក់ថា ការបែកធ្លាយជាច្រើនមុននេះ បានអោយដឹងថា ស្មាតហ្វូន OnePlus 13 នេះ នឹងមានអេក្រង់កម្រិត 2K LTPO display, កាមេរ៉ាខាងក្រោយ 3 គ្រាប់ទំហំ 50MP ជាមួយនឹង 50W magnetic wireless charging ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្ម dual-cell 5840mAh ជាមួយនឹង 100W SUPERVOOC fast charging និង magnetic wireless charging ។ សម្រាប់ខែតុលាខាងមុខនេះ ស្មាតហ្វូន Magic 7 Series និងស្មាតហ្វូន Xiaomi 15 និង iQOO 13 ត្រួវបានគេនិយាយថា គឺអាចនឹងបង្ហាញខ្លួនស្របគ្នាក្នុងពេលតែមួយ៕
OnePlus 13 នឹងបង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 8 Elite បង្កើនប្រសិទ្ធិភាពកាន់តែប្រសើរជាងមុន