ស្វែងរកពួកយើង:

OnePlus 13 នឹងប្រជែងជាមួយ “Flagship Ultra” និង “Flagship Pro Max” នៅលើទីផ្សារសកល

ដោយ

Koun Jab Luffy

08 មករា 2025 08:28 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OnePlus បានបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល OnePlus 13 និង OnePlus 13R នៅលើទីផ្សារសកលហើយ ដែលព្រឹត្តិការណ៌នេះ បានប្រារព្ធឡើងនៅ Winter Launch Event។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា OnePlus 13 គឺមានការផ្តោតខ្លាំងទៅលើដំណើរការ ថាមពល អេក្រង់ និងកាមេរ៉ា ខណៈដែល OnePlus 13R គឺមានការផ្តោតខ្លាំងទៅលើសមត្ថភាព និងតម្លៃ។
OnePlus 13 ត្រូវបានក្រុមហ៊ុនដាក់លក់នៅលើទីផ្សារឥណ្ឌាជាមួយតម្លៃ Rs 69,999 ទៅលើទំហំ 12GB-256GB និង 16GB+512GB មានតម្លៃ Rs 76,999 ខណៈដែល 24GB+1TB មានតម្លៃ Rs 89,999។ ស្មាតហ្វូននេះ នឹងមានជម្រើស 3 ពណ៌ រួមមានដូចជា Arctic Dawn, Black Eclipse និង Midnight Ocean ហើយនឹងចាប់ផ្តើមលក់នៅថ្ងៃទី 10 ខែមករាខាងមុខ។ សម្រាប់ OnePlus 13R គឺមានតម្លៃ Rs 42,999 សម្រាប់ទំហំ 12GB+256GB និងទំហំ 16GB+512GB មានតម្លៃ Rs 49,999។ ស្មាតហ្វូនមានពណ៌ Astral Trail និង Nebula Noir colors។ ស្មាតហ្វូន OnePlus 13R នឹងចាប់ផ្តើមលក់នៅថ្ងៃទី 13 ខែមករា។
Article image
OnePlus 13 គឺជាស្មាតហ្វូនលំដាប់ថ្នាក់ Flagship ដែលដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite ខណៈដែល OnePlus 13R មានប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយនៅលើស្មាតហ្វូនទាំងពីរនេះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធត្រជាក់ VC cooling chambers ទំហំធំ និងមានការទ្រទ្រង់នូវឈីប optimization របស់ OnePlus ដែលជួយជុំរុញអោយមានដំណើរការខ្លាំងជាងមុនថែមទៀតផង។ ក្រុមហ៊ុន OnePlus បានញ្ជាក់ថា ស្មាតហ្វូន OnePlus 13 នឹងអាចប្រជែងជាមួយ “Flagship Ultra” និង “Flagship Pro Max” បានថែមទៀតផង។
Article image
OnePlus 13 នឹងប្រជែងជាមួយ “Flagship Ultra” និង “Flagship Pro Max” នៅលើទីផ្សារសកល