ស្វែងរកពួកយើង:

OnePlus 13 នឹងសម្ពោធជាផ្លូវការណ៌នៅលីទីផ្សារសកលនាខែមករាឆ្នាំ 2025

ដោយ

Koun Jab Luffy

03 ធ្នូ 2024 12:44 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រោយពីបានប្រកាសចេញនៅលើទីផ្សារប្រទេសចិនកាលពីថ្ងៃទី 31 ខែតុលកន្លងទៅនេះរួចមក ក្រុមហ៊ុន OnePlus បានចេញមកបញ្ជាក់ច្បាស់ហើយថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នឹងមានការសម្ពោធជាផ្លូវការណ៌នៅលីទីផ្សារសកលផងដែរ។ ខណៈដែលមិនទាន់មានការបង្ហាញច្បាស់ពីពេលវេលាជាក់លាក់នោះ នៅថ្ងៃនេះ ក្រុមហ៊ុនបានចេញមកបញ្ជាក់ច្បាស់ថា ស្មាតហ្វូននេះ នឹងមកដល់ខែមករាដើមឆ្នាំ 2025 ខាងមុខនេះហើយ។
ជាមួយគ្នានេះដើម្បីបញ្ជាក់កាន់តែច្បាស់ពីការមកដល់នេះ ក្រុមហ៊ុន OnePlus ក៏បានបញ្ចេញនូវព័ត៌មានថ្មីនេះនៅលើវិបសាយផ្លូវការណ៌របស់ខ្លួនផងដែរ ដោយក្នុងនោះក៏មានការបង្ហាញនូវមុខងារសំខាន់ៗមួយចំនួនរបស់ស្មាតហ្វូននេះថែមទៀតផង។ OnePlus 13 នឹងមាន 3 ម៉ូដែលដោយមានទាំងម៉ូដែលប្រើប្រាស់កញ្ចក់ និងស្បែកផងដែរ។ សម្រាប់វត្តមាន OnePlus 13 នៅលើទីផ្សរសកលនេះ នឹងមាន 3 ពណ៌ គឺ Midnight Ocean, Black Eclipse និង Arctic Dawn។ ចំពោះពណ៌ Midnight Ocean គឺមានការឌីស្សាញចេញពីស្បែក micro-fiber vegan leather back panel ដែលមិនត្រឹមតែប្រណិតនោះទេ គឺថែមទាំងមានភាពធន់ថែមទៀតផង។
Article image
បន្ថែមពីនេះនៅលើស្មាតហ្វូនថ្មីនេះ OnePlus 13 ការតម្លើងមកជាមួយនូវបច្ចេកវិទ្យា IP68 + IP69 ការពារទឹកនិងធូលីផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ទំហំ 6.82-អ៊ីង 2K display និងមានការទ្រទ្រង់នូវនូវកញ្ចក់រឹងមាំជាងមុនដល់ទៅ 500% ប្រៀបធៀបជាមួយកញ្ចកក់ដែលប្រើនៅលើ OnePlus 12។ OnePlus 13 នឹងប្រើប្រាស់ឈីប Snapdragon 8 Elite ថ្មទំហំ 6000mAh ហើយនិងមានប្រព័ន្ធត្រជាក់ទំហំធំដល់ទៅ 9925mm² VC សម្រាប់បញ្ចេញភាពត្រជាក់នៅលើស្មាតហ្វូនទៀតផង។ ជាមួយនិងបច្ចេកវិទ្យាថ្មីនេះ លោកអ្នកមិនចាំបាច់បារម្ភពីការឡើងកំដៅនៅលើស្មាតហ្វូននោះទេ ទោះបីជាលេងហ្គេមយូរក៏ដោយ។