
OnePlus 13 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលត្រូវបានគេមើលឃើញថា បានប្រកាសចេញជាផ្លូវការណ៍លើកដំបូងបំផុតនៅក្នុងប្រទេសចិនកាលពីខែតុលា ឆ្នាំ 2024 កន្លងទៅនេះ។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនបង្ហាញចេញនូវស្មាតហ្វូនថ្មីនេះ សម្រាប់ទីផ្សារសកលថែមទៀតហើយ។ មុនការប្រកាសជាផ្លូវការណ៌ចូលមកដល់នោះ ស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នេះ បានបង្ហាញខ្លួននៅលើវេទិកា benchmarking platform ហើយ។
ស្មាតហ្វូនលំដាប់ថ្នាក់ Flagship ម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ ក៏បានបង្ហាញខ្លួននៅលើបញ្ជីធ្វើតេស្តសមត្ថភាព GeekBench ហើយ ដោយភ្ជាប់ជាមួយនឹងលេខម៉ូដែល CPH2655។ បើមើលទៅលើ benchmarking platform នោះ ស្មាតហ្វូននេះ មានពិន្ទុ 2998 នៅក្នុងការតេស្ត single core និងពិន្ទុ 9170 នៅក្នុងការតេស្ត multi-core។ ស្មាតហ្វូន OnePlus 13 ថ្មីនេះ មានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដែលជាឈីបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ហើយនិងមានការប្រើប្រាស់ជាមួយនឹងរ៉េមទំហំ 16GB។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការដាក់អោយដំណើការនូវប្រព័ន្ធប្រតិបត្តិការ Android 15 OS ជាមួយនឹង OxygenOS 15។

ថ្មីៗនេះ ក្រុមហ៊ុន OnePlus ក៏បានទម្លាយនូវលក្ខណៈសម្បត្តិ និងព័ត៌មានមួយចំនួនទៀតនៅលើ Amazon នៅក្នុងប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូន OnePlus 13 នេះមានអេក្រង់ទំហំ 6.82-inch LTPO AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 2K resolution, 120Hz refresh rate និងពន្លឺអេក្រង់ 4500nits។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50MP និងកាមេរ៉ាខាងមុខទំហំ 32MP។

ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 6,000mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 100W wired fast charging និង 50W wireless fast charging។ ស្មាតហ្វូននេះ មានតួខ្លួនប្រណិតជាមួយនឹងកញ្ចក់ និងលោហធាតុ។ ស្មាតហ្វូន OnePlus 13 នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងខែមករា ឆ្នាំ 2025 នេះ៕
