
OnePlus បានត្រៀមខ្លូនរួចហើយសម្រាប់ការសម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នៅលើទីផ្សារប្រទេចិននាថ្ងៃទី 31st ស្អែកនេះ។ មួយរយៈចុងក្រោយនេះក្រុមហ៊ុននេះបានបញ្ចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូននេះជាច្រើន ហើយនៅថ្ងៃនេះក៏មានការបញ្ជាក់បន្ថែមទៀតផងដែរ។ ផ្អែកតាមព័ត៌មានខាងលើនេះ គឺមានការបង្ហាញថា ស្មាតហ្វូន OnePlus 13 នឹងមានការបំពាក់នូវ New Bionic Vibration Motor Turbo ដែលមានការអភិវឌ្ឍឡើងជាមួយនិង AAC Technologies ដែលមានការអាប់ដែតទៅលើកម្លាំងរំញ័រកាន់តែខ្លាំង។
បើតាមការបញ្ជាក់ខាងលើនេះអោយដឹងថា ម៉ូទ័រថ្មីនេះ គឺមានការដំណើរការនៅលើ “controller-level 4D vibration” ដែលក្រុមហ៊ុនបង្កើតឡើង ដើម្បីផ្តល់អោយអ្នកលេងហ្គេមមានអារម្មណ៌កាន់តែពិសេសជាមួយនិងការលេងហ្គេមនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ។ និយាយពីសមត្ថភាពនៃម៉ូទ័រថ្មីនេះ គឺនឹងសមត្ថភាពបង្កើនូវកម្រិតសំឡេងរំញ័រ កម្រិតបញ្ជូន និងល្បឿនចាប់ផ្តើមបញ្ឈប់ ដែលមានគាំទ្រដោយមុខងារ 72 ប្រភេទនៃ O-Haptics។ ម៉ូទ័រនេះមានទំហំ 602mm នឹងមានសមត្ថភាពបង្កើនប្រសិទ្ធភាពទៅលើ System Optimizations បានដល់ទៅ 700។ OnePlus 13 នឹងផ្តល់នូវការលេងហ្គេមកាន់តែអស្ចារ្យ។
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុននេះក៏បានទម្លាយថា OnePlus 13 នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាការពាតទឹក និងធូលី IP68/IP69 rating រួមជាមួយនិងប្រព័ន្ធស្កែនម្រាមដៃ ultrasonic នៅលើអេក្រង់ដែលផ្តល់នូវល្បឿនចាប់សញ្ញាបានលឿនជាងមុន 35% ថែមទៀតផង។ ក្នុងនោះក៏មានការបញ្ជាក់ពីការធ្វើតេស្តទៅលើថាមពលថ្មផងដែរ។ ជាមួយនិងថ្មទំហំ 6,000mAh នៅលើ OnePlus 13 គឺអាចតស៊ូបាន 8 ម៉ោង 4 នាទី ក្នុងការធ្វើតេស្ត extreme endurance test។
OnePlus 13 ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite ទ្រទ្រង់បានជាមួយនិងកម្រិត 120 fps gaming ហើយនិងមានទំហំ 24GB+1TB។ ស្មាតហ្វូននេះមានការបំពាក់នូវមុខងារ Super Signal Engineering 2.0, 400-meter Bluetooth range និងមានអង់តែន 360°។ សម្រាប់ផ្នែកខាងមុខ គឺមានអេក្រង់ កម្រិត 2K BOE X2 display ទ្រទ្រង់ដោយយបន្ទះកញ្ចក់ 8T LTPO panel និងរត់បានជាមួយល្បឿន 120Hz refresh rate។

ស្មាតហ្វូននេះគាំទ្រនូវកម្លាំងសាក 100W wired និង 50W wireless fast charging ហើយនឹងមានកាមេរ៉ាគោលទំហំ 50MP LYT 808 និងទីពីរមានទំហំ 50MP JN5 ខណៈដែលទីបីមានទំហំ LYT 600 3X telephoto lens។
ស្មាតហ្វូននេះរត់លើស្បែកមុខកម្មវិធី ColorOS 15 និងមានមុខងារ NFC រន្ធ USB 3.2 Gen1។ OnePlus 13 នឹងមានពណ៌ Silk Glass, Baby Skin Velvet Leather និង Ebony Grain Glass។ សម្រាប់ខ្នងកញ្ចក់មានកម្រ៉ាស់ 8.5mm ទម្ងន់ 213g ខណៈដែលខ្នងស្បែកមានកម្រ៉ាស់ 8.8mm និងទម្ងន់ 210g។
