
OnePlus 13 គឺជស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ក្រុមហ៊ុនេះ ដែលត្រូវបានគេដឹងថា នឹងបង្ហាញវត្តមានជាមួយនិងបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 ប៉ុន្តែអាចនឹងមិនមានការបំពាក់នូវបច្ចេកវិទ្យាសាក wireless នោះទេ នេះបើតាមការបែកធ្លាយចុងក្រោយនេះ។ គួរបញ្ជាក់ថា អ្នកទម្លាយ Digital Chat Station ថ្មីៗនេះ នៅលើបណ្តាញ Weibo ថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 ថាមពលថ្មទំហំ 6000mAh និងកម្លាំងសាក 100W fast charging។
សូមជំរាបថា សម្រាប់ស្មាតហ្វូន OnePlus 12 គឺមានកម្លាំងសាក 100W fast charging ដូចគ្នា តែមានថ្មទំហំ 5000mAh ប៉ុណ្ណោះ។ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូន OnePlus 13 ប្រហែលជាមិនមានការបំពាក់នូវបច្ចេកវិទ្យាសាក wireless charging នោះទេ។ ជាមួយនិងការដកចេញនូវមុខងារនេះត្រូវបានគេបញ្ជាក់ថា ស្មាតហ្វូន OnePlus 13 អាចនឹងមិនទទួលបានការពេញចិត្តពីសំណាក់អ្នកប្រើប្រាស់នោះទេ នៅពេលបង្ហាញខ្លួន។

នៅពេលនេះ គឺមិនមែនជាលើកទី 1 នោះទេដែលក្រុមហ៊ុន OnePlus ធ្វើការដកចេញនូវមុខងារនេះ នៅលើស្មាតហ្វូនថ្នាក់ប្រណិត។ ស្មាតហ្វូន OnePlus 13 ត្រូវបានគេទម្លាយមុននេះថា នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.8-អ៊ីង2K LTPO display ជាមួយនិងគែមកោងបន្តិច ហើយនិងមានការតម្លើងនូវប្រព័ន្ធស្កែនម្រាមដៃជំនាន់ថ្មី ultrasonic fingerprint scanner។ ស្មាតហ្វូននេះ ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញវត្តមាននៅខែវិច្ឆិកា ឬខែធ្នូខាងមុខនេះហើយ។ ស្មាតហ្វូននេះក៏អាចជាម៉ូដែលដំបូងគេនលើពិភពលោក ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ផងដែរ។
