ស្វែងរកពួកយើង:

OnePlus 15 នឹងបំពាក់អេក្រង់ជំនាន់ទី 3 របស់ BOE មានល្បឿន 165Hz OLED ដំបូងបំផុតរបស់ពិភពលោក

ដោយ

Koun Jab Luffy

13 តុលា 2025 05:23 ល្ងាច

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន OnePlus បាននឹងកំពុងតែត្រៀមបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី OnePlus 15 នៅក្នុងប្រទេសចិននៅខែនេះហើយដោយម៉ូដែលនេះ ក្រុមហ៊ុន ក៏នឹងប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថ្មីរបស់ក្រុមហ៊ុន BOE ដូចមុនៗដែរ។ ស្របពេលជាមួយគ្នានេះ ព័ត៌មានលម្អិតជាច្រើនរបស់អេក្រង់ Flexible OLED Flagship នឹងប្រកាសនៅក្នុងទីក្រុង Shenzhen នៅថ្ងៃទី 14 ខែតុលាស្អែកនេះហើយ។ នៅមុនព្រឹត្តិការណ៍នៃការសម្ភោធន៍នេះ លោក Li Jie Louis ដែលជាអគ្គនាយករបស់ក្រុមហ៊ុន OnePlus ក៏បានចែករំលែកនូវព័តមានអំពីអេក្រង់ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះផងដែរ។
តាមការបញ្ជាក់របស់លោក  Li Jie Louis ក្រុមហ៊ុន OnePlus និង BOE បានសហការរួមគ្នាអភិវឌ្ឍន៍ទៅលើអេក្រង់ Oriental Screen ជំនាន់ទី 3 នេះ ហើយវានឹងក្លាយជាអេក្រង់ស្មាតហ្វូនកម្រិតខ្ពស់បំផុតរបស់ពិភពលោក។ អេក្រង់នេះ នឹងមានល្បឿនដល់ទៅ 165Hz ultra-refresh។ អេក្រង់នេះ នឹងមានទំហំ 6.78 អ៊ីង BOE X3 OLED ជាមួយនឹងកម្រិត 1.5K resolution និងល្បឿន 165Hz refresh rate ។ អេក្រង់ថ្មីនេះ ក៏មានបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើនដែលផ្តោតទៅលើផ្នែកសំខាន់ៗចំនួន 4 គឺភាពរលូន គុណភាពអេក្រង់ ការមើលនៅទីងងឹត និងការការពារភ្នែក។
Article image
ស្មាតហ្វូននេះ នឹងក្លាយជាអេក្រង់ Android Display ដែលមានកម្រិត 1-nit brightness សម្រាប់មើលនៅទីងងឹត និងទទួលបាននូវវិញ្ញាបនបត្រ TÜV Rheinland Smart Eye Protection 5.0 Gold ផងដែរ។ គួរបញ្ជាក់ថា គិតចាប់តាំងពីការប្រកាសចេញស្មាតហ្វូន OnePlus 7 Pro នៅក្នុងឆ្នាំ 2019 មក ក្រុមហ៊ុន OnePlus តែងតែនាំមុខគេទៅលើកម្រិតល្បឿន high-refresh ជាមួយនឹងការប្រកាសអេក្រង់ដែលមានល្បឿន 90Hz និង 120Hz និងក្រោយមកគឺ Oriental Display series នេះ។ ជាមួយនឹងវត្តមានស្មាតហ្វូន OnePlus 15 និងអេក្រង់ជំនាន់ទី 3 របស់ក្រុមហ៊ុន BOE ក្រុមហ៊ុននេះ អាចនឹងផ្តល់នូវអេក្រង់ដ៏ល្អបំផុតសម្រាប់ស្មាតហ្វូន Flagship នេះ៕
Article image
OnePlus 15 នឹងបំពាក់អេក្រង់ជំនាន់ទី 3 របស់ BOE មានល្បឿន 165Hz OLED ដំបូងបំផុតរបស់ពិភពលោក