ស្វែងរកពួកយើង:

OnePlus 15 មានអេក្រង់រាបស្មើរ Ultra-Thin Bezels និងមានថ្ម 7,000mAh+ គាំទ្រកម្លាំងសាក 100W

ដោយ

Koun Jab Luffy

22 ឧសភា 2025 01:02 រសៀល

អាន 2 នាទី

Article image
សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៌ថា ក៏អាចនឹងមានការលុបចោលនូវលេខ 4 ដូចកាលជំនាន់ស្មាតហ្វូន OnePlus 5 series អញ្ចឹងដែរ មានន័យថា បន្ទាប់ពីលេខ 3 គឺរំលងចូលេខ 5 តែម្តង។ ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា វត្តមានរបស់ OnePlus 15 គឺនឹងមានការបំពាក់អេក្រង់រាបស្មើរកម្រតិត 1.5K ហើយនៅថ្ងៃនេះ មានបង្ហោះជាថ្មរបស់ Digital Chat Station បានបន្ថែមពីលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូននេះថែមទៀតហើយ។
បើតាមការទម្លាយចេញពី Digital Chat Station បានអោយដឹងទៀតថា គំរូស្មាតហ្វូន OnePlus 15 គឺនឹងមានការបំពាក់នូវបន្ទះឈីបមានលេខ SM8850 ដែលគេជឿជាក់ថា ជាបន្ទះឈីប Snapdragon 8 Elite 2។ ស្មាតហ្វូននេះមានការប្រើប្រាស់អេក្រង់រាបស្មើរ និងមានទំហំធំ ហើយនិងមានគែម ultra-thin bezels ព្រមទាំងគាំទ្រដោយបច្ចេកវិទ្យាអេក្រង់ LIPO packaging technology ទៀតផង។
ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា នឹងមានថាមពលថ្ម ដែលផ្តើមដោយលេខ “7”។ តាមរយៈនៃការលេខ 7 នេះ ស្មាតហ្វូន នេះត្រូវបានគេរំពឹងថា មានថ្មទំហំ 7,000mAh ហើយនិងមានការគាំទ្រនូវកម្លាំងសាក 100W wired ក៏ដូចជាបច្ចេកវិទ្យាសាកឥតខ្សែរ wireless charging ផងដែរ។ បើទោះជាមានថ្មទំហំធំបែបនេះក៏ដោយ ក្រុមហ៊ុននេះ នៅតែអាចធ្វើការឌីស្សាញរុបរាងស្មាតហ្វូននេះមានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាលមិនគួរអោយជឿ។
Article image
DCS បានបន្តថា ស្មាតហ្វូននេះ ក៏នឹងមានការតម្លើងនូវម៉ូទ័រ 0916-vibration motor ហើយនិងសិនស័រស្កែនម្រាមដៃ ultrasonic ក៏ដូចជាខ្នងក្រោយកញ្ចក់ទៀតផង។ ជាមួយភាពធនើវិញ នៅលើស្មាតហ្វូនជំនាន់ថ្មី OnePlus 15 នេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យា IP68/IP69 rating សម្រាប់ការពារទឹក និងធូលីផងដែរ។ ប្រភពដដែលនេះ និយាយទៀតថា ស្មាតហ្វូន OnePlus 15 នេះ អាចនឹងមានអេក្រង់រាបស្មើរទំហំ 6.78-អ៊ីង LTPO និងមានកម្រិត 1.5K resolution។ ស្មាតហ្វូននេះអាចនឹងបង្ហាញវត្តមាននៅចិននៅខែតុលាឆ្នាំ 2025 ខណៈដែលទីផ្សារសកល នឹងមានវត្តមាននៅខែមករាឆ្នាំ 2026។
OnePlus 15 មានអេក្រង់រាបស្មើរ Ultra-Thin Bezels និងមានថ្ម 7,000mAh+ គាំទ្រកម្លាំងសាក 100W