ស្វែងរកពួកយើង:

OnePlus 15 អេក្រង់ BOE OLED ល្បឿន 165Hz គាំទ្រដោយឈីប OPPO P3 និងមានគែម Bezel 1.15mm

ដោយ

Koun Jab Luffy

15 តុលា 2025 09:52 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូន OnePlus 15 ត្រៀមខ្លួនសម្រាប់ការប្រកាសនៅលើទីផ្សារចិននាពេលឆាប់ៗនេះហើយ ខណៈដែលការបង្ហាហញវត្តមាននៅលើទីផ្សារសកលត្រូវបានគេរំពឹងថា អាចនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ។ នៅថ្ងៃនេះមុនថ្ងៃសម្ពោធជាផ្លូវការណ៌ ក្រុមហ៊ុននេះបានទម្លាយនូវអេក្រង់ដែលប្រើប្រាស់នៅលើស្មាតហ្វូននេះហើយ។
បន្ទះអេក្រង់នេះ គឺមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE មានល្បឿន 165Hz refresh rate និងមានពន្លឺខ្ពស់ជាងមុន 13% higher brightness ហើយនិងខ្ពស់ជាង 11.8% ទៅលើ Color Accuracy និង Consistency។ អេក្រង់ស្មាតហ្វូននេះមានគែម bezels ត្រឹម 1.15mm នៅជ្រុងទាំង 4 និងមានសន្សំសំចៃថ្មបាន 10% ធៀបជាមួយនិងជំនាន់មុន ព្រមទាំងអាចប្រើប្រាស់បានយូរជាងមុន 30%។ ជាមួយគ្នា នៅលើអេក្រង់នេះ ក៏មានការគាំទ្រដោយបន្ទះឈីបអេក្រង់ OPPO P3 ដែលជាជំនួយទៅលើពន្លឺ និងល្បឿនអេក្រង់អោយមានភាពរលូននៅពេលដែលយើងប្រើប្រាស់ល្បឿនខ្ពស់ទៀតផង។
Article image
បន្ទះអេក្រង់នេះ ក៏អាចប្រើប្រាស់បានត្រឹមកម្រិត 1nit minimum brightness ដែលមានការទទួលស្គាល់ពីស្ថាប័ន TÜV Rheinland របស់អាល្លឺម៉ង់ទៀតផង។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ អេក្រង់របស់ស្មាតហ្វូន OnePlus 15 ថ្មីនេះ មិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការផ្សាយចេញនូវកម្រិត resolution ជាក់លាក់នៅឡើយទេ ដោយសារតែម៉ូដែលនេះ គឺបានទម្លាក់មកត្រឹម "1.5K" ខណៈដែលម៉ូដែលមុនគឺមានការប្រើប្រាស់ដល់កម្រិត QHD+។ ស្មាតហ្វូន OnePlus 15 នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។