
ថ្មីៗនេះ ក្រុមហ៊ុន OnePlus ទើបតែចាប់ផ្តើមទទួលនូវការ Pre-Order ទៅលើស្មាតហ្វូនជំនាន់ថ្មី OnePlus 15 ខណៈដែលការប្រកាសជាផ្លូវការណ៌ នឹងធ្វើឡើងនៅក្នុងប្រទេសចិននាខែតុលាខាងមុខនេះហើយ។ នៅពេលនេះ ក្រុមហ៊ុននេះ បានប្រកាសនូវរូបភាពផ្លូវការណ៌ជាច្រើនរបស់ស្មាតហ្វូនថ្មីនេះ រួមទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយផងដែរ។ បន្ថែមពីនេះ អ្នកទម្លាយ Digital Chat Station ក៏បានចែករំលែករូបភាពជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី OnePlus 15 នេះ នឹងមានការឌីស្សាញកាមេរ៉ាថ្មីដែលមើលទៅមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់ថ្មី OnePlus 13T និង 13s ដែលបង្ហាញខ្លួនកាលពីដើមឆ្នាំកន្លងទៅ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានគែម bezels ស្តើងក្នុងការប្រើប្រាស់ ហើយសម្រាប់គែមខាងឆ្វេងរបស់ស្មាតហ្វូននេះមានបំពាក់នូវ Plus Key ខណៈពេលដែលគែមខាងស្តាំរបស់ស្មាតហ្វូននេះមានប៊ូតុង Volume Rocker និងប៊ូតុង Power ។ ស្មាតហ្វូនជំនាន់ថ្មី OnePlus 15 នេះ មានពណ៌ Mist Purple និង Absolute Black។

គួរបញ្ជាក់ថា កាលពីពេលមុននេះ អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូន OnePlus 15 ថ្មីនេះ នឹងមានទំហំ 12GB+256GB, 12GB+512GB, 16GB+256GB, 16GB+512GB និង 16GB+1TB ។ ថ្មីៗនេះ Digital Chat Station ក៏បានចែករំលែកនូវរូបភាពជាច្រើនរបស់ស្មាតហ្វូន OnePlus 15 នេះ ផងដែរ។ ស្មាតហ្វូន OnePlus 15 នេះ មានអេក្រង់ 165Hz OLED panel ជាមួយនឹងគែម 1.15mm ultra-thin bezels។ ស្មាតហ្វូនថ្មីនេះ មានបន្ទះឈីប Snapdragon 8 Elite Gen 5 SoC និងថាមពលថ្មទំហំ 7,000mAh។

ស្មាតហ្វូនថ្មីនេះ នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 100W wired និង 50W wireless charging ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP ជាមួយនឹង OIS, 50MP Samsung JN5 periscope និង ultra-wide lens។ ស្មាតហ្វូននេះដមណើរការនូវ ColorOS 16 នៅលើ Android 16 នៅក្នុងប្រទេសចិន។ ស្មាតហ្វូន OnePlus 15 នេះអាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ៕
