ស្វែងរកពួកយើង:

OnePlus 15 នឹងមានអេក្រង់ 165Hz នឹងមានគែម Bezels ស្តើងត្រឹម 1.15mm ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

27 កញ្ញា 2025 12:41 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន OnePlus នឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មី OnePlus 15 នៅក្នុងទីផ្សារប្រទេសចិននាខែតុលាខាងមុខនេះហើយ។ ថ្ងៃនេះមុនការប្រកាសជាផ្លូវការចូលមកដល់នេះ ក្រុមហ៊ុននេះ បានចាប់ផ្តើមចែករំលែកនូវព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូននេះផងដែរ។ ខណៈរបាយការណ៍ជាច្រើន បានទម្លាយអំពីការឌីស្សាញខាងក្រោយថ្មីទៅលើស្មាតហ្វូននេះរួចហើយនោះ នៅពេលនេះ មានរូបភាព Poster ថ្មីមួយ បង្ហាញអំពីផ្នែកអេក្រង់ខាងមុខ និងការឌីស្សាញទៅលើស្មាតហ្វូននេះថែមទៀតហើយ។
ស្មាតហ្វូនជំនាន់ថ្មី OnePlus 15 ថ្មីនេះ នឹងមានអេក្រង់រាបស្មើ ប៉ុន្តែក្រុមហ៊ុននេះ មិនទាន់បញ្ជាក់អំពីទំហំអេក្រង់របស់ស្មាតហ្វូននេះទេ តែគេដឹងថា ស្មាតហ្វូននេះ មានគែម ultra-thin bezels ត្រឹមតែ 1.15mm ប៉ុណ្ណោះ ។ រូបភាព Poster ថ្មីមួយទៀតបានបង្ហើបថា អេក្រង់របស់ស្មាតហ្វូន OnePlus 15 នេះ អាចនឹងមានល្បឿន 165Hz refresh rate ទៀតផង។ សូមជំរាបថា មានរបាយការណ៍ជាច្រើនបានទម្លាយថា អេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី OnePlus 15 នេះ នឹងមានការទ្រទ្រង់នូវកម្រិតភាពច្បាស់ 1.5K resolution។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Snapdragon 8 Elite Gen 5  ចុងក្រោយបំផុត។
គួរបញ្ជាក់ថា នៅលើបញ្ជីនៃ Geekbench ថ្មីៗនេះ ក៏មានការទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានរ៉េមទំហំ 16GB និងដំណើរការនៅលើ Android 16 ។ សម្រាប់ម៉ូឌែល Chinese Edition នេះនឹងបំពាក់នូវ ColorOS 16 ខណៈពេលដែលម៉ូឌែល Global Version របស់ស្មាតហ្វូននេះគឺដំណើរការនូវ  OxygenOS 16 ។ ក្រុមហ៊ុន OnePlus 15 នឹងបំពាក់នូវថាមពលថ្មទំហំ 7,000mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាក 100W wired និង 50W wireless charging។
Article image
ស្មាតហ្វូនថ្មីនេះ បំពាក់នូវ Detail Max engine ដែលមានកាមេរ៉ាទំហំ 50MP 1/1.56-inch primary ជាមួយនឹង f/1.6 aperture និងមានមុខងារ OIS ខណៈដែលគ្រាប់ទីពី 50MP Samsung JN5 periscope telephoto ជាមួយនឹង 3x optical zoom ខណៈដែលមួយគ្រាប់ទៀតជា ultra-wide snapper។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកា ឬខែធ្នូដែលលឿនជាងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន។ ជាមួយនឹងវត្តមាន OnePlus 15 នៅក្នុងប្រទេសចិននាខែតុលានេះ ក្រុមហ៊ុន OnePlus នឹងបង្ហាញនូវស្មាតហ្វូន OnePlus Ace 6 ដែលមានបន្ទះឈីប Snapdragon 8 Gen 5 ផងដែរ។