ស្វែងរកពួកយើង:

OnePlus 15 បង្ហាញខ្លូននៅលើវិញ្ញាបនបត្រ TUV ជាមួយបច្ចេកវិទ្យាសាកល្បឿនលឿនជាងមុន

ដោយ

Koun Jab Luffy

03 កញ្ញា 2025 03:10 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន OnePlus ត្រូវគេរំពឹងថា នឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី OnePlus 15 ហើយនិង OnePlus Ace 6 នៅលើទីផ្សារប្រទេសចិននាខែតុលាខាងមុខនេះហើយ ដោយ OnePlus 15 ដែលនឹងដាក់លក់នៅលើទីផ្សារប្រទេសចិន មានលេខកូដម៉ូដែល PLK110 ត្រូវបានគេឃើញបង្ហាញខ្លួននៅលើបញ្ជី Geekbench រួចហើយ។ ស្របពេលជាមួយគ្នានេះ ថ្មីៗនេះ ស្មាតហ្វូន OnePlus ដែលនឹងលក់នៅលើទីផ្សារសកល ក៏ទើបតែទទួលនូវការអនុម័តចេញពី TUV Rheinland ដូចគ្នា។ ខណៈពេលដែលឈ្មោះផ្លូវការរបស់ស្មាតហ្វូននេះ មិនទាន់បានទម្លាយនៅឡើយទេ មានកត់សម្គាល់ថា នេះគឺម៉ូដែលសម្រាប់លក់នៅលើទីផ្សារសកល OnePlus 15។
ស្មាតហ្វូន OnePlus ដែលមានលេខ CPH2747 នេះ គឺទទួលបាននូវការអនុម័តចេញពីវិញ្ញាបនបត្រ TUV ហើយ ដោយមានភ្ជាប់នូវបច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំងដល់ទៅ 121W Fast Charging ដែលមានការ Upgrade លើសពីស្មាតហ្វូន OnePlus 13 ដែលប្រើប្រាស់ត្រឹមតែ បច្ចេកវិទ្យា 100W Charging ប៉ុណ្ណោះ។ អ្នកតាមដានស្មាតហ្វូន OnePlus បានអះអាងថា សម្រាប់លេខកូដ PLK110, CPH2745, CPH2747 និង CPH2749 សុទ្ធតែសំដៅទៅលើស្មាតហ្វូន OnePlus 15 ខណៈពេលដែលកូដ PLK110 គឺជាស្មាតហ្វូនសម្រាប់ប្រទេសចិន ខណៈដែលកូដ CPH2745/47/49 អាចជាម៉ូដែលសម្រាប់ទីផ្សារសកល។
Article image
សូមជំរាបថា សម្រាប់ស្មាតហ្វូនដែលលក់នៅប្រទេសចិន ត្រូវបានគេមើលឃើញថា ទើបតែបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite Gen 5  ឬ Snapdragon 8 Elite 2។ ស្មាតហ្វូននេះ អាចនឹងមានរ៉េមទំហំ 16GB និងប្រព័ន្ធប្រតិបត្តិការ Android 16។ របាយការណ៍ជាច្រើន បានទម្លាយថា ស្មាតហ្វូន OnePlus 15 នេះ អាចនឹងមានអេក្រង់រាបស្មើរ ទំហំ 6.78-អ៊ីង OLED LTPO កម្រិង 1.5K ល្បឿន 165Hz display ថាមពលថ្មទំហំ 7,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 50W wireless charging។ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 50MP និងគ្រាប់ទីពីរទំហំ 50MP (ultra-wide) និងទីបីមានទំហំ 50MP (3x periscope)។
Article image
នៅក្នុងការបែកធ្លាយថ្មីនេះ ស្មាតហ្វូនជំនាន់ថ្មី OnePlus 15 នេះ នឹងមានច្រើនទំហំគឺ 12GB+256GB, 12GB+512GB, 16GB+256GB, 16GB+512GB និង 16GB+1TB នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះ នឹងមានពណ៌ខ្មៅ ស្វាយ និងទីតាញ៉ូម។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ នៅក្នុងប្រទេសចិន ខណៈពេលដែលម៉ូដែលទីផ្សារសកលអាចនឹងបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ 2026 ខាងមុខនេះ៕
OnePlus 15 បង្ហាញខ្លូននៅលើវិញ្ញាបនបត្រ TUV ជាមួយបច្ចេកវិទ្យាសាកល្បឿនលឿនជាងមុន