OnePlus 16 នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Pro, រ៉េម LPDDR6 និងកាមេរ៉ា 200MP Periscope Telephoto

យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានបង្ហាញថា នៅក្នុងខែនេះ ក្រុមហ៊ុន OnePlus នឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មី Compact Flagship របស់ខ្លួនម៉ូដែល OnePlus 15T ហើយ ដែកនេះគឺជាស្មាតហ្វូនម៉ូដែលចុងក្រោយបំផុតនៅក្នុងត្រកូលស្មាតហ្វូន OnePlus 15 series ដែលបានបង្ហាញវត្តមាននៅលើទីផ្សារនាពេលកន្លងមក។ តាមរយៈនៃការបែកធ្លាយថ្ងៃនេះវិញ ក្រុមហ៊ុននេះ ត្រូវបានគេបញ្ជាក់ថា នឹងមានផ្តោតទៅលើស្មាតហ្វូន OnePlus 16 សម្រាប់ឆមាសទី 2 ឆ្នាំ 2026 នេះ ថែមទៀតហើយ។
OnePlus 16 នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Pro, រ៉េម LPDDR6 និងកាមេរ៉ា 200MP Periscope Telephoto យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានបង្ហាញថា នៅក្នុងខែនេះ ក្រុមហ៊ុន OnePlus នឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មី Compact Flagship របស់ខ្លួនម៉ូដែល OnePlus 15T ហើយ ដែកនេះគឺជាស្មាតហ្វូនម៉ូដែលចុងក្រោយបំផុតនៅក្នុងត្រកូលស្មាតហ្វូន OnePlus 15 series ដែលបានបង្ហាញវត្តមាននៅលើទីផ្សារនាពេលកន្លងមក។ តាមរយៈនៃការបែកធ្លាយថ្ងៃនេះវិញ ក្រុមហ៊ុននេះ ត្រូវបានគេបញ្ជាក់ថា នឹងមានផ្តោតទៅលើស្មាតហ្វូន OnePlus 16 សម្រាប់ឆមាសទី 2 ឆ្នាំ 2026 នេះ ថែមទៀតហើយ។
ប្រភពខាងលើនេះ បន្តថា ថ្មីៗនេះ ក៏មានរបាយការណ៍ជាច្រើនក៏បញ្ជាក់អំពីសមត្ថភាពដ៏ខ្លាំងក្លារបស់ស្មាតហ្វូន OnePlus 16 ផងដែរ ប៉ុន្តែមិនទាន់មានការជឿជាក់ខ្លាំងនោះទេ។ តាមការបែកធ្លាយមួយនៅថ្ងៃនេះ បានទម្លាយអំពីលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូននេះថែមទៀតហើយ។ ការការចែកចាយខាងលើនេះ បាននិយាយថា ស្មាតហ្វូន OnePlus 16 នេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Pro (SM8975) ដែលមានកម្រិត 2nm ហើយនិងមានការទ្រទ្រង់ទៅលើ LPDDR6 RAM ទៀតផង។
បើតាមការពញ្ជាក់កន្លងមក បានទម្លាយថា រ៉េម LPDDR6 RAM នេះ គឺមានការបង្កើននូវ bandwidth ទ្វេរដងធៀបទៅនឹងរ៉េម LPDDR5 ដែលមានការបង្កើនពី 6.4 Gbps ទៅកាន់ 14.4 Gbps។ ជាមួយនិងការប្រើប្រាស់នូវបន្ទះឈីប និងរ៉េមចុងក្រោយបំផុតនេះ គឺនឹងបង្កើនទៅលើកម្លាំងម៉ាស៊ីន និងប្រសិទ្ធិភាពទៅលើស្មាតហ្វូន OnePlus 16 ផងដែរ។ សូមជំរាបថា ថ្មីៗនេះ DCS ធ្លាប់អះអាងថា សម្រាប់ស្មាតហ្វូនជំនាន់ថ្មី ដែលមានទំហំ 12GB+256GB របស់ស្មាតហ្វូននេះ អាចនឹងមានតម្លៃ 5,000 យ៉ន់ (~$725)។
គួរបញ្ជាក់ថា មុននេះធ្លាប់មានការទម្លាយថា ស្មាតហ្វូន OnePlus 16 នេះ នឹងបំពាក់នូវកាមេរ៉ាទំហំ 200MP។ ឥលូវនេះ មានការទម្លាយជាថ្មីថា ស្មាតហ្វូន OnePlus 16 នេះ នឹងបំពាក់នូវកាមេរ៉ា 200MP Periscope Telephoto ដែលបំពាក់នូវសិនស័រ Samsung HP5 sensor ។ កាមេរ៉ាផ្សេងទៀតរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោល 50MP និង ultra-wide។
របាយការណ៍ជាច្រើនមុននេះបន្ថែមថា ស្មាតហ្វូន OnePlus 16 នេះ មានអេក្រង់ OLED Panel ដែលមានកម្រិតភាពច្បាស់ 1.5K resolution ជាមួយនឹងល្បឿន 200Hz ឬ 240Hz refresh rate ហើយវាក៏ប្រើប្រាស់នូវសិនស័រ ultrasonic ផងដែរ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ Android 17 ជាមួយនឹង OxygenOS 17។ បើតាមរបាយការណ៍មុននេះ ធ្លាប់បញ្ជាក់ថា ស្មាតហ្វូន OnePlus 16 អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាខែតុលាខាងមុខ ហើយនិងប្រកាសនៅក្នុងទីផ្សារសកលនៅក្នុងខែវិច្ឆិកាមួយខែបន្ទាប់៕

1 / 4



