ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

OnePlus 6T មានការពេញនិយមខ្លាំងមែនទែន ជាមួយនឹងការចេញលក់ចេញលើដំបូងក្នុងទីផ្សារសហរដ្ឋអាមេរិក

ដោយ

Koun Jab Luffy

13 វិច្ឆិកា 2018 03:56 យប់ជ្រៅ

អាន 2 នាទី

កំពូលស្មាតហ្វូន OnePlus 6T បានចូលខ្លួនមកជំនូសដំណែង OnePlus 6 កាលពីចុងខែកញ្ញាកន្លងទៅ។ ជាមួយស្មាតហ្វូនជំនាន់ថ្មីនេះក្រុមហ៊ុន OnePlus បានប្រារព្ធនូវព្រឹត្តិការណ៍ក្នុងការបង្ហាញចេញនៅតាមតំបន់មួយចំនួនដូចជានៅទីក្រុង New York និង United States ជាដើម។ ហើយនៅទីផ្សារសហរដ្ឋអាមេរិកក្រុមហ៊ុនបានប្រកាសធ្វើកិច្ចសហការជាមួយក្រុមហ៊ុនបណ្តាញចែកចាយដ៏ធំមួយរបស់អាមេរិកគឺ T-Mobile ដោយក្រុមហ៊ុននេះចេញលក់  OnePlus 6T ទាំងម៉ូដែលទ្រទ្រង់បណ្តាញសេវា CDMA  និង GSM។ ជាមួយគ្នាដែរស្មាតហ្វូនជំនាន់ថ្មីនេះគឺទ្រទ្រង់នៅប្រព័ន្ធ Band 13 ដែលជាអាជ្ញាប័ណ្ឌសម្រាប់ប្រើជាមួយបណ្តាញ Verizon Wireless ផងដែរ។
Article image
អ្វីដែលជាការភ្ញាក់ផ្អើលខ្លាំងបំផុត និងជោគជ័យបំផុតសម្រាប់ក្រុមហ៊ុន OnePlus គឺការចេញលក់ថ្ងៃដំបូងរបស់ OnePlus 6T គឺមានចំនួនកើនឡើងប្រមាណជា 86 ភាគរយបើធៀបនឹងការចេញលក់ OnePlus 6 ដែលជាជំនាន់មុនរបស់វា។ ព័ត៌មាននេះត្រូវបានរាយការណ៍ជាលើកដំបូងដោយក្រុមហ៊ុន XDA Developer ដែលបានបញ្ជាក់ថា OnePlus អាចលក់បាន 1 លានគ្រឿងក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយ ហើយជាមួយនឹងចរន្តនៃការលក់ដ៏វិជ្ជមាននៃកំពូលស្មាតហ្វូនជំនាន់ថ្មី OnePus 6T បានធ្វើអោយកំពូលស្មាតហ្វូនជំនាន់ថ្មីនេះនឹងក្លាយផលិតស្មាតហ្វូនដែលមានទីផ្សារលក់ដ៏ល្អបំផុតរបស់ក្រុមហ៊ុន។
Article image
ចំពោះតម្លៃវិញ OnePlus 6T ដែលមានពណ៌ខ្មៅ (Mirror Black) មានរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 128GB មានតម្លៃខ្ទង់ $549 អាមេរិក ដោយឡែកសម្រាប់ម៉ូដែលមានពណ៌ខ្មៅ (Midnight Black) មានរ៉េមទំហំ 8GB ជាមួយអង្គផ្ទុកទិន្នន័យ 256GB មានតម្លៃខ្ទង់ $629  អាមេរិក ប៉ុន្តែសម្រាប់ក្រុមហ៊ុន T-Mobile វិញបានផ្តល់ជូននូវបង់រំលស់ប្រចាំខែសម្រាប់អតិថិជនរបស់ខ្លួនជាមួយតម្លៃឥណទានដ៏ល្អបំផុតទៅលើ កំពូលស្មាតហ្វូន OnePlus 6T នេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

OnePlus 6T មានការពេញនិយមខ្លាំងមែនទែន ជាមួយនឹងការចេញលក់ចេញលើដំបូងក្នុងទីផ្សារសហរដ្ឋអាមេរិក