
AnTuTu ត្រូវបានគេចាត់ទុកថា គឺជាបញ្ជីធ្វើតេស្ត Benchmark សមត្ថភាពទៅលើស្មាតហ្វូនជាច្រើន ដែលត្រៀមនឹងបង្ហាញវត្តមាននៅលើទីផ្សារ។ នៅលើបញ្ជីនេះ មានការវាយតម្លៃទៅលើកម្លាំង GPU, CPU, RAM, Storage រួមជាមួយនិង User Experience (UX) ជាដើម។ បើទោះបីជាស្មាតហ្វូនជាច្រើន មានសមត្ថភាពខ្លាំងក្លាទៅលើផ្នែកទាំងនេះក៏ដោយ ប្រសិនបើអ្នកជាអ្នកលេងហ្គេម ឬអ្នកដែលត្រូវការស្មាតហ្វូនដែលខ្លាំងក្លានោះ សូមក្រឡេកមើលទៅលើស្មាតហ្វូន Android ដ៏ខ្លាំងក្លាទាំង 10 នៅលើ AnTuTu ដែលបានធ្វើតេស្តនៅក្នុងខែសីហាឆ្នាំ 2023 នេះ ។
នៅក្នុងការប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូន OnePlus Ace 2 Pro នេះ ត្រូវបានក្រុមហ៊ុននេះ អះអាងថា ស្មាតហ្វូននេះគឺស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងខែសីហាឆ្នាំ 2023 នេះ ពីព្រោះថា ស្មាតហ្វូននេះ គឺទទួលបាននូវពិន្ទុដល់ទៅ 1,648,735។ ស្មាតហ្វូននេះអាច នឹងមានឈ្មោះហៅថា flagship killer ផងដែរ។ ស្មាតហ្វូនម៉ូដែកស្តង់ដារ គឺមានតម្លៃ ¥2,999 (~$410)។ ហើយសម្រាប់ស្មាតហ្វូនដែលមានទំហំ 24GB+1TB ដែលបានតេស្តនៅលើ AnTuTu គឺមានតម្លៃ ¥3,999 (~$550)។ សូមជំរាបថា ស្មាតហ្វូន OnePlus Ace 2 Pro ថ្មីនេះ មានការពេញនិយមខ្លាំងសម្រាប់អតិថិជនជាច្រើននៅក្នុងប្រទេសចិនផងដែរ។

ស្មាតហ្វូនថ្មីនេះ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2។ បើមើលទៅលើស្មាតហ្វូនទាំង 10 ដែលប្រើបន្ទះឈីប Snapdragon 8 Gen 2 នៅលើបញ្ជីនេះ គឺបានបង្ហាញថា ស្មាតហ្វូន iQOO 11S បានជាប់ចំណាត់ថ្នាក់លេខ 2 ដែលមានពិន្ទុចំនួន 1,648,735។ សម្រាប់ពិន្ទុនេះ គឺ មានការនាំមុខទៅលើស្មាតហ្វូនជាច្រើនដែលមានដូចជា RedMagic 8S Pro+, iQOO 11, Vivo X90 Pro+, OnePlus 11, realme GT5, iQOO 11, Vivo X Fold 2 និង OPPO Find X6 Pro អញ្ចឹងដែរ ៕
