ស្វែងរកពួកយើង:

OnePlus Ace 3 Pro ត្រូវគេទម្លាយរូបភាពថ្មីជាមួយជម្រើសពណ៌ខៀវ និងពណ៌ស និងម៉ូឌុលកាមេរ៉ាខុសពីមុន

ដោយ

Koun Jab Luffy

17 មិថុនា 2024 09:35 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ មានរបាយការណ៌ជាច្រើនបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 3 Pro នឹងក្លាយជាសមាជិកថ្មីមួយទៀត នៃត្រកូល OnePlus ដែលប្រកាសចេញនៅលើទីផ្សារប្រទេសចិន។ ស្មាតហ្វូននេះត្រូវបានគេមើលឃើញថា បានបែកធ្លាយ ព័ត៌មានជាច្រើនកាលពីដើមសប្តាហ៌មុន។ ជាក់ស្តែងការបង្ហោះនៅលើបណ្តាញ Weibo ថ្មីៗនេះ បានបង្ហាញចេញនូវការ ឌីស្សាញជាមួយនិងជម្រើស 2 ពណ៌។
បើតាមការបង្ហោះនៅលើបណ្តាញ Weibo ថ្មីៗនេះ គឺមានការបង្ហាញពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 3 Pro នេះហើយ គឺមានជម្រើសពណ៌ស និងពណ៌ខៀវ។ សម្រាប់ការឌិស្សាញខ្នងក្រោយរបស់ Ace 3 Pro គឺនឹងមាន ការប្រើប្រាស់នូវម៉ូឌុលកាមេរ៉ារាងមូល ដែលមានភាពខុសគ្នាពីស្មាតហ្វូនថ្នាក់ប្រណិតជំនាន់មុនៗរបស់ OnePlus។ ជាមួយ គ្នានេះអេក្រង់ស្មាតហ្វូនរបស់ Ace 3 Pro ក៏នឹងមានការឌីស្សាញជាមួយបន្ទះអេក្រង់ OLED និងមានគែមអេក្រង់កោង និង មានកម្រិត 1.5K ថែមទៀតផង។
បន្ថែមពីនេះ អេក្រង់ស្មាតហ្វូនជំនាន់ថ្មី Ace 3 Pro ក៏នឹងមានការបំពាក់នូវប្រព័ន្ធការពារភ្នែកថែមទៀតផង។ នៅលើអេក្រង់ នេះ នឹងមានការប្រើប្រាស់នូវមុខងារថ្មីៗជាច្រើនរួមមានដូចជា គុណភាពអេក្រង់, ពន្លឺអេក្រង់, Eye Comfort, Lifespan, រួមនិងការដំណើរការរលូន ហើយថែមទាំងទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រចេញពី DisplayMate A+ rating ផងដែរ។ ស្មាតហ្វូននេះនឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 ហើយនិងមានការតម្លើងនូវប៊ូតុង Alert Slider នៅជ្រុងខាងឆ្វេង និងប៊ូតុងសម្លេង ហើយនិងប៊ូតុង Power នៅជ្រុងខាងស្តាំ។
Article image
គួរបញ្ជាក់ថា កន្លងមកមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូន Ace 3 Pro នឹងមានថ្មទំហំ 6,100mAh គាំទ្រជាមួយនិងកម្លាំង សាក 100W charging។ នៅលើស្មាតហ្វូននេះអាចនឹងមានការបំពាក់នូវរ៉េមទំហំ 16GB LPDDR5x RAM និងមានអង្គចងចាំ ទំហំ 1TB UFS 4.0។ សម្រាប់ការថតរូបវិញ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាទំហំ 50-Megapixel + 8-megapixel + 2- Megapixel ខណៈដែលកាមេរ៉ាមុខមានទំហំ 16-Megapixel។