ស្វែងរកពួកយើង:

OnePlus Ace 3 Pro នឹងបង្ហាញវត្តមានៅលើទីផ្សារចិននាថ្ងៃទី 27 ខែមិថុនាជាមួយផលិតផលជាច្រើន

ដោយ

Koun Jab Luffy

21 មិថុនា 2024 11:51 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ OnePlus បានចេញមកបញ្ជាក់ច្បាស់ហើយថា ខ្លួននឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារប្រទេសចិននាថ្ងៃទី 27 ខែមិថុនានេះហើយ។ បើតាមការបញ្ជាក់ពីប្រភពខាងលើនេះ បាននិយាយថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុននេះនឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់់ទី 3 នៃត្រកូល Ace-series ម៉ូដែល OnePlus Ace 3 Pro។ នៅថ្ងៃនេះ មុនការសម្ពោធជាផ្លូវការចូលមកដល់ ក្រុមហ៊ុននេះ ក៏បានបញ្ចេញនូវរូបភាពដែលមានបញ្ជាក់ពីការបង្ហាញវត្តមានម៉ូដែលផ្សេងៗផងដែរ។
ក្រឡេកមើលរូបភាពដែលបែកធ្លាយនេះ បានបង្ហាញថា ក្រុមហ៊ុន OnePlus នឹងមានការប្រកាសចេញនូវផលិតផលថ្មីៗជច្រើននៅក្នុងថ្ងៃទី 27 ខែមិថុនានេះ។ បន្ថែមពីម៉ូដែល Ace 3 Pro មានការព្យាករណ៌ថា ក្រុមហ៊ុន OnePlus នឹងមានការបង្ហាញនូវ Cover របស់ OnePlus Pad Pro រួមនិង OnePlus Watch 3 ហើយនិងកាស OnePlus Buds 3 Pro ជាដើម។ សូមជំរាបរូបភាពផ្លូវការរបស់ Ace 3 Pro គឺមានការទម្លាយនៅលើបណ្តាញសង្គមធំៗរបស់ចិនរួចមកហើយ។
បើតាមរបាយការណ៌ខាងលើនេះ បាននិយាយថា សម្រាប់ស្មាតហ្វូនដែលមានពណ៌ស គឺមានការឌីស្សាញរបរាងចេញពីសេរ៉ាមិក។ មួយវិញទៀតមានសេចក្តីរាយការណ៌ថា ស្មាតហ្វូននេះ នឹងពណ៌ខ្មៅ ដែលមានការឌីស្សាញខ្នងក្រោយចេញពី Matte glass ខណៈដែលពណ៌បៃតង គឺមានការឌីស្សាញចេញពីស្បែក vegan leather។
កាលពីម្សិលមិញនេះ មានការទម្លាយថា OnePlus Ace 3 Pro នឹងមាន 3 ទំហំផ្សេងគ្នា រួមមានទំហំ 12GB+256GB, 16GB+512GB, and 24GB+1TB ហើយក្នុងចំណោមស្មាតហ្វូនទាំងនោះ ក៏មានម៉ូដែលពិសេស OnePlus Ace 3 Pro Collector Edition ដែលមានទំហំ 16GB+512GB និង 24GB+1TB ទៀតផង។ OnePlus Ace 3 Pro នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.78-អ៊ីង គែមកោង គាំទ្រដោយកញ្ចក់ BOE S1 កម្រិត 1.5K resolution ល្បឿន 120Hz refresh rate ដែលថែមទាំងមានការគាំទ្រដោយប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ទៀតផង។
Article image
ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 រ៉េម LPDDR5x RAM, UFS 4.0 storage និងមានថ្មទំហំ 6,100mAh battery គាំទ្រនូវកម្លាំងសាក 100W fast charging។ ស្មាតហ្វូននេះរត់នៅលើ ColorOS 14.1 ផ្អែកជាមួយ Android 14 ហើយនិងមានកាមេរ៉ាមុខទំហំ 16-megapixel។ សម្រាប់កាមេរ៉ាគោលមានទំហំ 50-Megapixel Sony LYT-800 គាំទ្រមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide lens និងគ្រាប់ទីបីមានទំហំ 2-Megapixel macro camera.
OnePlus Ace 3 Pro នឹងបង្ហាញវត្តមានៅលើទីផ្សារចិននាថ្ងៃទី 27 ខែមិថុនាជាមួយផលិតផលជាច្រើន