ស្វែងរកពួកយើង:

OnePlus Ace 3 Pro នឹងមាន 3 ជម្រើសផ្សងគ្នាហើយនិងមានម៉ូដែលមួយឌីស្សាញពីសេរ៉ាមិក!

ដោយ

Koun Jab Luffy

20 មិថុនា 2024 10:29 ព្រឹក

អាន 2 នាទី

Article image
កាលពីថ្ងៃទី 18 ខែមិថុនានេះ នៅក្នុងព្រឹត្តិការណ៌ 618 ដែលជាកម្មវិធី shopping festival នោះ មានសេចក្តីរាយការណ៌ថា ក្រុមហ៊ុន OnePlus នឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារប្រទេសចិន ដោយម៉ូដែលនេះត្រូវបានគេរំពឹងថា OnePlus Ace 3 Pro ហើយនឹងមានការសម្ពោធជាផ្លូវការនៅក្នុងប្រទេសចិននាខែតុលាខាងមុខនេះ។ សូមជំរាបថា កន្លងមកមានរបាយការណ៌ជាច្រើនបានធ្វើការចែករំលែកព័ត៌មានរបស់ស្មាតហ្វូនេះរួចមកហើយ។ សម្រាប់ថ្ងៃនេះវិញ គឺមានការទម្លាយនូវទំហំរបស់ស្មាតហ្វូននេះថែមទៀតហើយ។
យោងតាមអ្នកទម្លាយខាងលើនេះ បានសសេរថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 3 Pro នឹងបង្ហាញវត្តមាននៅលើទីផ្សារជាមួយនិងទំហំ 12GB+256GB, 16GB+512GB និងទំហំ 24GB+1TB ហើយថែមទាំងមានការបញ្ជាក់ទៀតថា ស្មាតហ្វូននេះក៏នឹងមាការឌីស្សាញជាមួយនិងម៉ូដែលពិសេសេ Collector Edition ដែលនឹងមានខ្នងក្រោយផលិតចេញពីសេរ៉ាមិកពណ៌សថែមទៀតផង។ ស្មាតហ្វូនម៉ូដែលពិសេសនេះ នឹងមានការដាក់លក់ជាមួយ 2ទំហំផ្សេងគ្នា គឺទំហំ 16GB+512GB និង 24GB+1TB។
Article image
ប្រភពដដែលនេះបន្តថា សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ OnePlus Ace 3 Pro គឺអាចនឹងមានពណ៌បៃតង និងពណ៌ខ្មៅ ដោយពណ៌បៃតងអាចនឹងមានការឌីស្សាញខ្នងក្រោយចេញពីស្បែក ខណៈដែលពណ៌ខ្មៅ អាចនឹងមានការឌីស្សាញចេញពីកញ្ចក់។ ស្មាតហ្វូន Ace 3 Pro អាចនឹងមានតម្លៃប្រហែល 2,999 យ៉ន់ (~$415) និងម៉ូដែលពិសេសអាចនឹងតម្លៃប្រហែលជា 4,000 យ៉ន់ (~$550)។
Article image
គួរបញ្ជាក់ថា កន្លងមកមានការទម្លាយថា OnePlus Ace 3 Pro នឹងមានអេក្រង់ទំហំ 6.78-អ៊ីង មានគែមកោង និងប្រើប្រាស់នូវកញ្ចក់ OLED បង្ហាញចេញបាន 1.5K ជាមួយុល្បឿន 120Hz refresh rate។ នៅលើស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 រ៉េម LPDDR5x RAM និងអង្គចងចាំ UFS 4.0 រួមជាមួយថ្ម 6,100mAh គាំទ្រនូវកម្លាំងសាក 100W fast charging។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាមុខទំហំ 16-Megapixel កាមេរ៉ាក្រោយទំហំ 50-Megapixel (Sony LYT-800) + 8-megapixel + 2-megapixel។
OnePlus Ace 3 Pro នឹងមាន 3 ជម្រើសផ្សងគ្នាហើយនិងមានម៉ូដែលមួយឌីស្សាញពីសេរ៉ាមិក!