
ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៌ថា នឹងមានការសម្ពោធជាផ្លូវការ Ace 3 Pro on នៅលើទីផ្សារប្រទេសចិនាថ្ងៃទី 27th ខែមិថុនា ខាងមុខនេះហើយ។ យោងតាមការទម្លាយព័ត៌មាននៅថ្ងៃនេះ បានបញ្ជាក់ថា មកដ់ល់ថ្ងៃនេះ នៅលើហាងអនឡាញ OPPO ប្រចាំនៅប្រទេសចិន OnePlus Ace 3 Pro មានការកក់មុនដល់ទៅ 200,000 គ្រឿង។ បើតាមការបញ្ជាក់ពីហាងផ្លូវការរបស់ក្រុមហ៊ុននេ បានអោយដឹងទៀតថា ស្មាតហ្វូនជំនាន់ OnePlus Ace 3 Pro គឺមានម៉ូដែលពិសេសមួយ ដែលមាន Supercar Ceramic Collector Edition គឺមានការឌីស្សាញជាមួយសេរ៉ាមិកពណ៌ស។
បន្ថែមពីនេះ ការបែកធ្លាយខាងលើក៏មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹង 2 ម៉ូដែលទៀត ដែលមានឈ្មោះថា Titanium Space Mirror Silver ដែលឌីស្សាញពីកញ្ចក់ និងមួយទៀតពណ៌ខ្មៅ ខណៈដែលម៉ូដែលពណ៌បៃតង គឺមានការឌីស្សាញចេញពីស្បែក vegan leather។ ទាក់ទងនឹងម៉ូដែលថ្មីនេះ OnePlus បានចេញមកបញ្ជាក់ជាផ្លូវការថា ស្មាតហ្វូនTitanium Space Mirror Silver គឺនឹងមានការឌីស្សាញខ្នងក្រោយចេញពី 3D glass back និងមានការប្រើប្រាស់ស៊ុមលោហៈ និងជាម៉ូដែលដំបូងគេនៃឧស្សាហកម្មនេះ ប្រើប្រាស់នូវ liquid metal reflection process ថែមទៀងផង។
OnePlus Ace 3 Pro នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 និងមានថ្មទំហំ 6100mAh ដែលជាប្រភេទថ្ម glacier គាំទ្រដោយកម្លាំងសាក 100W fast charging។ សូមជំរាបថា បច្ចេកវិទ្យាថាមពលថ្ម glacier នេះ គឺមានការប្រើប្រាស់នូវស្រទាប់ silicon-carbon negative electrodes មានសមត្ថភាពខ្ពស់ជាង lithium-ion។ ស្មាតហ្វូននេះត្រូវបានគេនិយាយថា នឹងមានទំហំ 12GB+256GB, 16GB+512GB, and 24GB+1TB (LPDDR5x RAM និង UFS 4.0 storage) ហើយក៏មានពីរជម្រើសបន្ថែមសម្រាប់ម៉ូដែលពិសេស Collector Editions ផងដែរ។

OnePlus Ace 3 Pro ត្រូវគេទម្លាយថា នឹងមានអេក្រង់ទំហំ 6.78-អ៊ីង BOE S1 ឌីស្សាញជាមួយនិងគែមអេក្រង់កោងបង្ហាញចេញបាន 1.5K resolution ល្បឿន 120Hz refresh rate ហើយថែមទាំងមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃនអេក្រង់ថែមទៀតផង។ នៅលើស្មាតហ្វូននេះ នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50-Megapixel Sony LYT-800 គាំទ្រជាមួយមុខងារ optical image stabilization និងគ្រាប់ទីពីរមានទំហំ 8-megapixel ultra-wide lens ហើយនិងទីបីមានទំហំ 2-megapixel macro lens។ សម្រាប់កាមេរ៉ាមុខមានទំហំ 16-Megapixel lens។ OnePlus ក៏ត្រូវបានគេទម្លាយថា អាចនឹងមានការបង្ហាញចេញនូវ OnePlus Pad Pro, OnePlus Watch 3 និង OnePlus Buds 3 ផងដែរ។
