ស្វែងរកពួកយើង:

OnePlus Ace 3 Pro សម្ពោធជាផ្លូវការជាមួយនិងការបំពាក់នូវ Advanced Cooling System និងមានតម្លៃចាប់ពី 440 ដុល្លារ

ដោយ

Koun Jab Luffy

28 មិថុនា 2024 07:54 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃនេះ OnePlus Ace 3 Pro ត្រូវបានក្រុមហ៊ុនដាក់សម្ពោធជាផ្លូវការហើយ។ ស្មាតហ្វូនថ្មីនេះត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែលដំបូងបំផុតរបស់ Android ដែលមានការទ្រទ្រង់ជាមួយនិងកម្រិត 120FPS សម្រាប់ការលេងហ្គេម Genshin Impact។ នៅលើស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 គាំទ្រដោយបន្ទះឈីប e-sports សម្រាប់ជំនួយដល់ការលេងហ្គេមទទៀតផង។
OnePlus Ace 3 Pro មានរ៉េមទំហំ 24GB LPDDR5X RAM និងមានអង្គចងចាំទំហំ 1TB UFS 4.0 storage ដែលមានសមត្ថភាពខ្ពស់ អាចផ្តល់អោយអ្នកប្រើប្រាស់លេងហ្គេមបានយ៉ាងរលូនគ្មានទាក់ចិត្តឡើយ។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវបច្ចេកវិទ្យា “memory gene recombination 3.0” ដែលមានការអភិវឌ្ឍឡើងដោយផ្ទាល់ពីក្រុមហ៊ុន OnePlus ទៀតផង។ ជាមួយនិងសមត្ថភាពអ្នកលេងហ្គេមនិងរីករាយជាមួយ Ace 3 Pro ដោយសារតែស្មាតហ្វូននេះ គឺជាស្មាតហ្វូនតែមួយគត់របស់ Android ដែលអាចបើកល្បឿន 120 FPS gameplay នៅលើហ្គេម Genshin Impact បាន។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន OnePlus ក៏បានតម្លើងនូវប្រព័ន្ធ Tiangong cooling system ជំនាន់ទី 2 នៅលើ the Ace 3 Pro ផងដែរ។ ប្រព័ន្ធនេះមានទំហំ 9126mm² 10,000-level VC heat dissipation area ដែលមានការអាប់ដែតខុសពីមុនដល់ទៅ 36%។ ស្មាតហ្វូនេនះ ក៏មានការបំពាក់នូវ 2K supercritical thermal conductive graphite ដំបូងគេ សម្រាប់ជួយការពារស្មាតហ្វូនកុំអោយឡើងកំដៅខ្លាំងផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានការឌីស្សាញស៊ុមលោហៈ ហើយនិងមានការមុខងារ AI global temperature control management បន្ថែមពីលើប្រព័ន្ធទប់ការឡើងកំដៅនេះទៀតផង។
Article image
ស្មាតហ្វូននេះមានថ្មទំហំ 6100mAh glacier battery គាំទ្រដោយកម្លាំងសាក 100W fast charging។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា ស្មាតហ្វូននេះ អាចប្រើប្រាស់បាន 2 ថ្ងៃ សម្រាប់ការសាកបញ្ចូលថ្មម្តង។ ស្មាតហ្វូននេះមានអេក្រង់កម្រិត 1.5K “Oriental Screen” គាំទ្រដោយកញ្ចក់ 8T LTPO circuit design និងមានបច្ចេកវិទ្យា Rain Touch 2.0 technology ជំនួយដល់ការប៉ះបញ្ជានៅពេលអេក្រង់ប្រឡាក់ ឬសើមបានទៀតផង។ ស្មាតហ្វូននេះមានប្រព័ន្ធការពារការជ្រាបទឹក និងធូលី កម្រិត IP65 ហើយនិងប្រព័ន្ធស្កែនម្រាមដៃ ហើយប្រព័ន្ធការពារភ្នែកផងដែរ។
Article image
Ace 3 Pro មានការបំពាក់នូវសិនស័រកាមេរ៉ាSony IMX890 ទំហំ 50-Megapixel នៅលើកាមេរ៉ាគោល ដែលសិនស័រនេះ គឺធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Find series’ flagship imaging algorithm រួចហើយ។ ស្មាតហ្វូន OnePlus Ace 3 Pro មានជម្រើស 3 ពណ៌ រួមមាន Titanium Mirror Silver, Green Field Blue និង Supercar Porcelain Collection។ សម្រាប់ម៉ូដែល Limited-Edition Supercar Porcelain Collector ក៏មានផងដែរ។ ស្មាតហ្វូននេះមានតម្លៃចាប់ពី 3,199 យ៉ន់ ($440 USD) និងតម្លៃ 4,599 យ៉ន់ ($632 USD) សម្រាប់ម៉ូដែលពិសេស។ ស្មាតហ្វូននេះ នឹងមានលក់នៅលើទីផ្សារចាប់ពីថ្ងៃទី 3 ខែកក្កដា។
Article image
OnePlus Ace 3 Pro សម្ពោធជាផ្លូវការជាមួយនិងការបំពាក់នូវ Advanced Cooling System និងមានតម្លៃចាប់ពី 440 ដុល្លារ