ស្វែងរកពួកយើង:

OnePlus Ace 3V នឹងបំពាក់នូវថាមពលថ្មទំហំ 5500mAh និងបន្ទះឈីប Snapdragon 7+ Gen 3

ដោយ

Koun Jab Luffy

28 កុម្ភៈ 2024 10:44 ព្រឹក

អាន 2 នាទី

Article image
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន OnePlus ត្រូវបានគេមើលឃើញថា បានបង្ហាញចេញនូវស្មាតហ្វូនជាច្រើននៅក្នុងទីផ្សារប្រទេសចិន ជាពិសេសគឺទៅលើវត្តមានរបស់ស្មាតហ្វូនជាច្រើនរបស់ខ្លួនម៉ូដែល OnePlus Ace។ នៅពេលនេះ ការចូលទៅក្នុងទីផ្សារនេះ គឺកាន់តែជ្រៅទៅៗ តាមរយៈនៃបន្តវបង្ហាញវត្តមានរបស់ស្មាតហ្វូន OnePlus Ace 3Vនិង Ace 3 Pro។ យោងតាមការបញ្ជាក់នៅក្នុងការបែកធ្លាយមួយថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូន Ace 3V នេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែមីនាខាងមុខនេះ ជាមួយនឹងបន្ទះឈីប Snapdragon 7 Gen series ផងដែរ។
ការបែកធ្លាយនេះ បានទម្លាយចេញដោយ Digital Chat Station ដោយបាននិយាយថា ស្មាតហ្វូន OnePlus Ace 3V ថ្មីនេះនឹងមានបន្ទះឈីបដែលមានលេខកូដ SM7675។ សម្រាប់បន្ទះឈីប SM7675 ថ្មីនេះ អាចជាបន្ទះឈីប Snapdragon 7+ Gen 3 ដែលនឹងមាន Cortex-X4 primary core ដូចទៅនឹង Snapdragon 8-series SoCs ផងដែរ។ បន្ថែមពីនេះទៀតនោះ ការបែកធ្លាយនេះ ក៏បានបញ្ជាក់ថា ស្មាតហ្វូន OnePlus Ace 3V នេះ នឹងមានអេក្រង់ OLED រាបស្មើជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និង 120Hz refresh rate ។
Article image
ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ  5,500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 100W rapid charging ថែមទៀតផង។ ខណៈពេលដែលស្មាតហ្វូន Ace 2V កាលពីឆ្នាំមុននេះ គឺសម្រាប់ផ្តាច់មុខតែនៅក្នុងទីផ្សាររបស់ចិនប៉ុណ្ណោះ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថាជាប្រភេទស្មាតហ្វូនដែលបាន rebrand នៃស្មាតហ្វូន OnePlus Nord 3 សម្រាប់ទីផ្សារសកលផងដែរ។ ផ្អែកលើព័ត៌មានខាងលើនេះ មានការរំពឹងថា ស្មាតហ្វូន Ace 3V នឹងក្លាយជា Rebrand នៃស្មាតហ្វូន OnePlus Nord 4  ឬ Nord 5 សម្រាប់ទីផ្សារសកលថែមទៀតផង៕