ស្វែងរកពួកយើង:

OnePlus Ace 3V នឹងមានការផ្លាស់ប្តូរថ្មីទៅលើការឌីស្សាញរូបរាងថ្មី

ដោយ

Koun Jab Luffy

06 មីនា 2024 10:10 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OnePlus បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនថ្មីមួយទៀតនោះគឺ OnePlus Ace 3V។ នៅក្នុងការបែកធ្លាយជាច្រើន ដែលគេដកស្រង់ចេញពីប្រភពជាច្រើននៅលើ Weibo បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានការនាំយកនូវមុខងារពិសេសៗជាច្រើន និងការកែរចនារូបរាងថ្មីកាន់តែទាក់ទាញផងដែរ។ ស្មាតហ្វូន OnePlus Ace 3V នេះនឹងមានបន្ទះឈីប Qualcomm Snapdragon 7+ Gen 3 ហើយក៏ជាស្មាតហ្វូនដំបូងបំផុតដែលនឹងមានបន្ទះឈីបនេះផងដែរ។
ស្មាតហ្វូន OnePlus Ace 3V ថ្មីនេះ នឹងមានការបំពាក់នូវអេក្រង់កម្រិត 1.5K ល្បឿន 120Hz និងមានការគាំទ្រនូវកញ្ចក់ AMOLED ដែលផ្តល់នូវភាពរលូនក្នុងការទស្សនា និងប្រើប្រាស់ថែមទៀតផង។ ក្រៅពីលក្ខណៈសម្បត្តិនៃបន្ទះឈីប និងអេក្រង់របស់ស្មាតហ្វូននោះ អ្វីដែលចាប់អារម្មណ៍ខ្លាំងទៅលើស្មាតហ្វូននេះ គឺទៅលើការឌីស្សាញរូបរាងថ្មី។ បើតាមអ្នកទម្លាយ Tech Geek បង្ហោះនៅលើបណ្តាញ Weibo បានទម្លាយអំពីគំរូនៃស្មាតហ្វូន OnePlus Ace 3V ដែលមានការឌីស្សាញរូបរាងថ្មីផងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 3V នេះ នឹងមានកាមេរ៉ាខាងក្រោយភ្លោះជាមួយនឹងភ្លើង LED Flash។ សម្រាប់ការឌីស្សាញថ្មីនេះ ក៏មានទម្រង់ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Meizu 21 Pro។ ស្មាតហ្វូន Ace 3V នេះ នឹងមានប្រើប្រាស់នូវ Signature Alert Slider នៅផ្នែកខាងឆ្វេង និងប៊ូតុង volume & power នៅគែមខាងស្តាំ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ដែលមានគែម bezels ស្តើង ហើយមាននិងរន្ធប្រហោង punch-hole សម្រាប់កាមេរ៉ាខាងមុខរបស់វាថែមទៀតផង។
បន្ថែមពីនេះទៀតនោះ សម្រាប់ស្មាតហ្វូន OnePlus 13 ក៏នៅរក្សារូបរាងដូចទៅនឹងស្មាតហ្វូនជំនាន់មុននេះ ដែលមានកាមេរ៉ាមូលនៅខាងក្រោយផងដែរ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 4 ហើយក៏នឹងបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំនេះផងដែរ៕
OnePlus Ace 3V នឹងមានការផ្លាស់ប្តូរថ្មីទៅលើការឌីស្សាញរូបរាងថ្មី