ស្វែងរកពួកយើង:

OnePlus Ace 5 និង Ace 5 Pro ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ 2024 នេះហើយ

ដោយ

Koun Jab Luffy

04 សីហា 2024 10:45 ព្រឹក

អាន 2 នាទី

Article image
និយាយពីហុងស៊ុយសម្រាប់លេខ 4 នៅប្រទេសចិន ជាធម្មតា ក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនជាច្រើនប្រទេសចិន បានសម្រេចបោះបង់ចោលនូវលេខ “4”សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន នេះគឺដោយសារតែលេខនេះ ត្រូវបានចាត់ទុកថា គឺជាប្រថ្នូលមិនល្អនោះទេនៅក្នុងវប្បធម៌នៃប្រទេសរបស់ខ្លួន។ នៅថ្ងៃនេះ អ្នកទម្លាយ Digital Chat Station បានបង្ហោះនៅលើ Weibo ដោយបានចែករំលែកនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូន OnePlus Ace 5 series នេះថែមទៀតហើយ។
បើតាមរបាយការណ៌កន្លងមក បាននិយាយថា ក្រុមហ៊ុននេះ នឹងបោះបង់ចោលនូវលេខ “Ace 4” សម្រាប់ស្មាតហ្វូន Sub-Flagship របស់ខ្លួន។ ហើយនេះ គឺជាអ្វីដែលក្រុមហ៊ុននេះ បានចែករំលែកអំពីស្មាតហ្វូន OnePlus  Ace 5 Series។ បើតាមការបែកធ្លាយខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនម៉ូដែល Standard និង Pro version របស់ស្មាតហ្វូន OnePlus Ace 5 Series នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនមានរយៈពេលលឿនជាងអ្វីដែលបានគ្រោងទុក។
គួររំលឹកផងដែរថា ស្មាតហ្វូន OnePlus Ace 3 នេះ ដែលមានវត្តមាននៅលើទីផ្សារកាលពីដើមឆ្នាំ 2023 កន្លងទៅ គឺមានបន្ទះឈីប Snapdragon 8 Gen 2។ បន្ទាប់មកក៏មានស្មាតហ្វូន Ace 3V ដែលមានបន្ទះឈីប Snapdragon 7+ Gen 3 ក៏បានបង្ហាញខ្លួននៅក្នុងខែមីនា ហើយស្មាតហ្វូន Ace 3 Pro នេះ ដែលមានបន្ទះឈីប Snapdragon 8 Gen 3 បានបង្ហាញខ្លួននៅក្នុងខែមិថុនាកន្លងទៅថ្មីៗនេះ។
នៅក្នុងការបែកធ្លាយនេះ ក្រុមហ៊ុន OnePlus អាចនឹងមានការបង្ហាញនូវស្មាតហ្វូន Ace 5 និង Ace 5 Pro នៅចុងឆ្នាំនេះ។ ស្មាតហ្វូន Series នេះ នឹងមានយុទ្ធសាស្រ្តដូចគ្នាទៅនឹងស្មាតហ្វូន Ace 3 series នេះ ដែលមានការបំពាក់នូវបន្ទះឈីបFlagship Chipset ជាមួយនឹងថាមពលថ្ម Ultra-Large Silicon។ សម្រាប់ការឌីស្សាញទៅលើស្មាតហ្វូនថ្មីនេះក៏មានការ upgrade ផងដែរ។
Article image
នៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានព័ត៌មានរបស់ស្មាតហ្វូន OnePlus Ace 5V នោះទេ។ ស្មាតហ្វូន Ace 3V នឹងបង្ហាញខ្លួនជាស្មាតហ្វូន OnePlus Nord 4 នៅក្នុងទីផ្សារជាច្រើនដូចជាប្រទេសឥណ្ឌា និងអ៊ឹរ៉ុប។ សម្រាប់ស្មាតហ្វូន OnePlus Ace 3 គឺជាម៉ូដែល Rebrand របស់ស្មាតហ្វូន OnePlus 12R នៅក្នុងទីផ្សារសកល។ ស្មាតហ្វូន Ace 5 អាចនឹងក្លាយជា Rebrand របស់ស្មាតហ្វូន OnePlus 13R នៅក្នុងទីផ្សារជាច្រើនទៀតនៅក្រៅទីផ្សាររបស់ចិន។ ស្មាតហ្វូន OnePlus 13 នេះ មានបន្ទះឈីប Snapdragon 8 Gen 4 ដែលនឹងបង្ហាញខ្លួននៅក្នុងខែតុលា ឬខែវិច្ឆិកានៅក្នុងប្រទេសចិន។ ស្មាតហ្វូន OnePlus 13 និង 13R នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងខែមករា ឆ្នាំ 2025 នេះ៕