ស្វែងរកពួកយើង:

OnePlus Ace 5 និង Ace 5 Pro អាចនឹងបង្ហាញខ្លួននៅត្រីមាសទី 4 ឆ្នាំ 2024

ដោយ

Koun Jab Luffy

22 សីហា 2024 09:43 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OnePlus ត្រូវគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនចំនួន 2 ដែលស្ថិតក្នុងត្រកូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន OnePlus Ace 5 និង OnePlus Ace 5 Pro ថែមទៀតហើយ។ នៅក្នុងការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ Digital Chat Station (DCS) នៅពេលនេះ គឺបានចែកចាយនូវកាលបរិច្ឆេទនៃការបង្ហាញខ្លួនស្មាតហ្វូននេះហើយ។ អ្នកទម្លាយរូបនេះ បាននិយាយនៅលើ Weibo ថា OnePlus Ace 5 series នេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំ 2024 នេះ។
ប្រភពខាលងលើនេះនិយាយថា ស្មាតហ្វូន OnePlus Ace 5 នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ខណៈពេលដែលស្មាតហ្វូន Pro នេះនឹងមានបន្ទះឈីប Snapdragon 8 Gen 4 ដែលជាបន្ទះឈីបថ្មី មិនទាន់ប្រកាសនៅឡើយទេ។ បើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ Snapdragon Summit របស់ក្រុមហ៊ុន Qualcomm បានអោយដឹងថា ព្រឹត្តិការណ៌ប្រកាសជាផ្លូវការនៃបន្ទះឈីប Snapdragon 8 Gen 4 នឹងចាប់ផ្តើមនៅថ្ងៃទី 24 ខែតុលា។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ ក្រោយការប្រកាសជាផ្លូវការនៅក្នុងខែតុលានេះ។
Article image
បើមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OnePlus Ace 5 ត្រូវបានគេនិយាយថា ស្មាតហ្វូននេះមានអេក្រង់ OLED display ដែលគែមកោងមានទំហំ 6.78-អ៊ីង ហើយអេក្រង់នេះ គឺមានការទ្រទ្រង់ដោយកញ្ចក់ប្រភេទ 8T LTPO panel ដែលមានកម្រិតបង្ហាញចេញបាន 1.5K resolution និងរត់បានជាមួយល្បឿន 120Hz refresh rate។ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះក៏មាន Alert Slider ផងដែរ។
ស្មាតហ្វូន OnePlus Ace 5 នេះ នឹងមានកាមេរ៉ាខាងក្រោយទំហំ 50-Megapixel ហើយនិងដំណើរការនូវ OxygenOS 15 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 15។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 6,000mAh dual-cell ដែលទ្រទ្រង់នូវ 100W fast charging។ ដូចទៅនឹងស្មាតហ្វូនជំនាន់មុននេះផងដែរ នៅលើស្មាតហ្វូននេះ គឺមិនមានបច្ចេកវិទ្យា wireless charging នោះទេ។ ស្មាតហ្វូននេះ នឹងមានតួខ្លួនសេរ៉ាមិច។
Article image
ខណៈពេលដែលព័ត៌មានលម្អិតជាក់លាក់របស់ស្មាតហ្វូន OnePlus Ace 5 Pro នេះ មិនទាន់ដឹងនៅឡើយទេនោះ មានការរំពឹងថា ស្មាតហ្វូននេះនឹងមានមុខងារជាច្រើនដូចទៅនឹងម៉ូឌែលស្តង់ដារដូចជាថាមពលថ្ម ការសាកថ្ម និងអេក្រង់ជាដើម៕
OnePlus Ace 5 និង Ace 5 Pro អាចនឹងបង្ហាញខ្លួននៅត្រីមាសទី 4 ឆ្នាំ 2024