ស្វែងរកពួកយើង:

OnePlus Ace 5 នឹងដំណើរការនៅលើឈីប Snapdragon 8 Gen 3 ថ្ម 6,200mah គាំទ្រនូវកម្លាំងសាក 100W

ដោយ

Koun Jab Luffy

05 សីហា 2024 03:42 រសៀល

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Ace នៅលើទីផ្សារប្រទេសចិនហើយ។ យោងតាមការទម្លាយពី Digital Chat Station ដែលបានបង្ហោះនៅលើ Weibo កាលពីសប្តាហ៌មុននេះ គឺបានបង្ហាញថា Ace 5 Series នឹងមានការប្រកាសចេញនោលើទីផ្សារប្រទេសចិននាចុងឆ្នាំនេះហើយ។ ការបែកធ្លាយនេះបានបន្តថា ក្រុមហ៊ុននេះ នឹងមានការបង្ហាញនូវស្មាតយហ្វូនចំនួន 2 រួមមានដូចជា OnePlus Ace 5 និង Ace 5 Proអ។
ជាមួយគ្នានេះអ្នកទម្លាយរូបនេះ ក៏បានបញ្ចេញនូវព័ត៌មានមួយចំនួនរបស់ Ace 5 នេះផងដែរ។ ផ្អែកតាមការបង្ហោះនៅលើបណ្តាញ Weibo បាននិយាយថា OnePlus Ace 5 នឹងមានអេក្រង់ទំហំ 6.78-អ៊ីង ជាប្រភេទកញ្ចក់ 8T LTPO screen បង្ហាញចេញបានកម្រិត 1.5K ហើយនិងមានការគែមអេក្រង់កោង micro-curvature design។ ក្រឡេកមើលលើម៉ូដែល OnePlus Ace 3 បង្ហាញវត្តមានកន្លងមក គឺមានដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 និងមានថ្មទំហំ 5,500mAh។
Article image
សម្រាប់កម្លាំងម៉ាស៊ីនរបស់ Ace 5 គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយនិងមានការតម្លើងនូវថាមពលថ្មទំហំ 6,200mAh ដែលជាប្រភេទ dual-cell គាំទ្រជាមួយនិងកម្លាំងសាក 100W fast charging support។
Article image
អ្នកទម្លាយរូបនេះបានបន្ថែមថា Ace 5 នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel ហើយនិងមានប៊ូតុង alert slider ផងដែរ។ សម្រាប់លក្ខណៈសម្បត្តិផ្សេងៗទៀតនៅលើស្មាតហ្វូននេះ គឺមិនទាន់មានការបញ្ជាក់នោះទេ។  ក្រឡេកមកមើល OnePlus Ace 5 Pro វិញ ក៏នូវមិនទាន់មានការទម្លាយព័ត៌មាននោះទេ ខណៈដែលការបែកធ្លាយថ្មីៗនេះ បានរំពឹងថា ស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4។
OnePlus Ace 5 នឹងដំណើរការនៅលើឈីប Snapdragon 8 Gen 3 ថ្ម 6,200mah គាំទ្រនូវកម្លាំងសាក 100W