ស្វែងរកពួកយើង:

OnePlus Ace 5 Extreme Edition នឹងបំពាក់សិនស័រ Sony IMX906 មានសមត្ថភាពខ្លាំងបំផុត

ដោយ

Koun Jab Luffy

27 ឧសភា 2025 08:31 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OnePlus ត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Ace 5 Extreme Edition ឬ Ace 5 Ultra នៅក្នុងប្រទេស ចិននៅក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុននេះ ក៏បានទម្លាយនូវលក្ខណៈសម្បត្តិនៃ hardware របស់ស្មាតហ្វូននេះនៅលើបណ្តាញសង្គម Weibo ហើយពេលនេះ ក្រុមហ៊ុននេះក៏ទម្លាយអំពីលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។ នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ ស្មាតហ្វូននេះនឹងមានសេនស័រ Sony’s IMX906 flagship sensor ជាកាមេរ៉ាគោលរួមជាមួយនឹងការទ្រទ្រង់នូវ  image processing algorithms កម្រិតខ្ពស់ថែមទៀត។
តាមការបញ្ជាក់កន្លងមក បានអោយដឹងថា ជាមួយនិងសិនស័រ Sony IMX906 នេះ គឺមានការគាំទ្រដោយកាមេរ៉ាទំហំ 50-Megapixel មានទំហំ 1/1.56-អ៊ីង និងមានការបច្ចេកវិទ្យា 4-in-1 Pixel Binning ដែលមានទំហំ 2.0μm pixel ទៀតផង។ សម្រាប់សិនស័រនេះ គឺធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Honor 100 Pro រួចមកហើយក្រោយមកក៏ប្រើប្រាស់នៅលើស្មាតហ្វូន Redmi K70 Ultra និង OnePlus Ace 5 Pro ផងដែរ។ សិនស័រនេះ ត្រូវបានបង្កើតឡើងសម្រាប់ពង្រឹងទៅលើសមត្ថភាពនៃការថតរូបភាពដែលមានពន្លឺទាប ការពង្រឹងទៅលើ dynamic range និងការថត textures យ៉ាងលម្អិតបំផុត។
Article image
ក្រុមហ៊ុន OnePlus បានបញ្ជាក់ថា ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូន  Ace 5 Extreme Edition នេះគឺទ្រទ្រង់នូវ Shadow-Free Snapshot ដែលត្រូវបានឌីស្សាញសម្រាប់កាត់បន្ថយទៅលើ motion blur និងការពង្រឹងនៅក្នុងការថតរូបភាពបានកាន់តែ ច្បាស់។ ស្មាតហ្វូន Ace 5 Extreme Edition នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek’s Dimensity 9400+ ជាមួយនឹងដំណើរការ 3nm។ ស្មាតហ្វូននេះនឹងមានឈីប 2 ទៀតនោះគឺ Lingxi touch control chip ដែលទ្រទ្រង់ទៅលើ 3000Hz touch response rate និង G1 Wi-Fi gaming chip សម្រាប់បង្កើនសមត្ថភាពនៃការលេងហ្គេមថែមទៀត។
ស្មាតហ្វូន Ace 5 Extreme Edition នេះ នឹងមានអេក្រង់ 6.83-អ៊ីង flat esports display ជាមួយនឹងកម្រិតភាពច្បាស់  2800×1272 resolution និងល្បឿន refresh rate144Hz។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានពណ៌ Phantom Black, Breeze Blue និង Titanium Blaze ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Ace 5 Racing Edition ផងដែរ៕
OnePlus Ace 5 Extreme Edition នឹងបំពាក់សិនស័រ Sony IMX906 មានសមត្ថភាពខ្លាំងបំផុត