ស្វែងរកពួកយើង:

OnePlus Ace 5 Pro និង Ace 5 អាចនឹងមានថ្មទំហំ 6,500mAh និងបន្ទះឈីប Snapdragon 8 Gen4

ដោយ

Koun Jab Luffy

27 កញ្ញា 2024 03:32 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើម៉ូដែលថ្មី Ace 5 series របស់ខ្លួនសម្រាប់ទីផ្សារប្រទេសចិនហើយ។ យោងតាមអ្នកទម្លាយ Digital Chat Station ដែលបង្ហោះនៅលើ Weibo កាលពីពេលថ្មីៗនេះ បានបង្ហាញថា Ace 5 lineup នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាខែធ្នូ ឬមករាឆ្នាំក្រោយនេះហើយ។ នៅថ្ងៃនេះ អ្នកទម្លាយរូបនេះ មានការបង្ហោះជាថ្មីពីថាមពលថ្មនៅលើស្មាតហ្វូន Ace 5 និង Ace 5 Pro ថែមទៀតហើយ។
បើតាមការបង្ហាញនៅលើ Weibo របស់ DCS គឺបានបញ្ជាក់ថា នឹងមានស្មាតហ្វូនជំនាន់ថ្មីចំនួនពីរ នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 (SM8750) ហើយនិង Snapdragon 8 Gen 3 (SM8650) ដែលស្មាតហ្វូននេះ ត្រូវបានគេជឿជាក់ថា OnePlus Ace 5 Pro និង Ace 5។ បន្ថែមពីនេះក៏មានការទម្លាយថា ស្មាតហ្វូននេះ នឹងមានថ្មទំហំ 6500mAh ដែលដំណើរការជាមួយ Silicon 10%± ថែមទៀតផង។ OnePlus Ace 5 Pro និង Ace 5 នឹងមានការគាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 100W dual-cell rapid charging។
Article image
និយាយពីការថតរូបវិញនៅលើស្មាតហ្វូនម៉ូដែល Pro នឹងមានការបំពាក់នូវ Telephoto ដែលគាំទ្រដោយសិនស័រ JN1 ហើយបន្ថែមនេះ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ ក៏នឹងមានការឌីស្សាញតួខ្លួនពីសេរ៉ាមិក ហើយនិងមានកញ្ចក់អេក្រង់រាបស្មើរថែមទៀតផង។ អ្នកទម្លាយរូបនេះបានបន្តថា ស្មាតហ្វូន OnePlus Ace 5 Pro និង Ace 5 នឹងមានប្រើប្រាស់នូវអេក្រង់ BOE X2 display បង្ហាញចេញបាន 1.5K resolution។ ស្មាតហ្វូននេះ ត្រូវគេបញ្ជាក់ថា ក៏នឹងមានស៊ុមលោហៈមានភាពធន់ជាងមុបនផងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ ត្រូវគេនិយាយថា នឹងមានកាមេរ៉ាគោល Sony IMX9-series ទំហំ 50-megapixel គាំទ្រដោយសិនស័រធំកម្រិត 1/1.56 អ៊ីង ហើយនឹងមានការប្រើប្រាស់ស្បែកថ្មី ColorOS 15 ផ្អែកលើ Android 15 ផដែរ។
OnePlus Ace 5 Pro និង Ace 5 អាចនឹងមានថ្មទំហំ 6,500mAh និងបន្ទះឈីប Snapdragon 8 Gen4