ស្វែងរកពួកយើង:

OnePlus Ace 5 Pro នឹងបំពាក់នូវថ្មធំជាង 6000mAh ហើយនិងបន្ទះឈីប Snapdragon 8 Gen 4

ដោយ

Koun Jab Luffy

18 តុលា 2024 10:22 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន OnePlus ទើបតែប្រកាសចេញនូវស្មាតហ្វូន Ace 3 Pro នៅលើទីផ្សារ នឹងបានប្រកាសបន្តធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Ace 5 series ផងដែរ។ ថ្មីៗនេះ យោងតាមការបញ្ជាក់នៅក្នុងព័ត៌មានចុងក្រោយបំផុតពីអ្នកទម្លាយ  Digital Chat Station នោះ គឺបានបង្ហាញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Pro រួចហើយ។
បើតាមការបង្ហាញពីអ្នកទម្លាយនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់កម្រិត 1.5K BOE X2 ដែលជាបន្ទះអេក្រង់រាបស្មើរ Flat AMOLED ស្រដៀងគ្នាទៅនឹងការឌីស្សាញមអេក្រង់របស់ស្មាតហ្វូនម៉ូដែលប្រណិតជំនាន់ថ្មីៗរបស់ OPPO ផងដែរ។ សម្រាប់ទំហំនៃអេក្រង់នេះ នៅមិនទាន់ដឹងនៅឡើយទេ។ ជាមួយគ្នានេះក៏មានការទម្លាយថា ស្មាតហ្វូន OnePlus Ace 5 Pro នេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប SM8750 ដែលគេស្គាល់ថា គឺជាលេខម៉ូដែលរបស់បន្ទះឈីប Snapdragon 8 Gen 4។
Article image
ស្មាតហ្វូន Ace 5 Pro នេះ នឹងមានការប្រើប្រាស់នូវថាមពលថ្មប្រភេទ silicon-carbon anode ដែលមានទំហំចន្លោះពី 6300-6500mAh និងមានទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100W fast charging។ ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP IMX 906, ISOCELL JN1 Telephoto និងមានការប្រើប្រាស់នូវច្ចេកវិទ្យារូបភាព Image processing algorithm ដូចទៅនឹងស្មាតហ្វូន  Find X8 series អញ្ចឹងដែរ។
Article image
សូមជំរាបថា សិនស័រ IMX906 នេះ គឺកាមេរ៉ាទំហំ 50MP resolution ដែលគាំទ្រដោយសិនស័រទំហំ 1/1.56 អ៊ីង ហើយសម្រាប់ Telephoto វិញគឺមានកាមេរ៉ាទំហំ 50MP ហើយនិងការគាំទ្រដោយសិនស័រទំហំ 1/2.76 អ៊ីង។ ទាក់ទងនឹងសមត្ថភាពវិញ អ្នកទម្លាយរូបភាពននេះ នៅមិនទាន់បានទម្លាយអំពីកម្រិតនៃការ Zoom នៃកាមេរ៉ា Telephoto។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ ColorOS 15 ផ្អែកនៅលើ Android 15 ថែមទៀតផង៕
OnePlus Ace 5 Pro នឹងបំពាក់នូវថ្មធំជាង 6000mAh ហើយនិងបន្ទះឈីប Snapdragon 8 Gen 4