
កាលពីខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន OnePlus ទើបតែប្រកាសចេញនូវស្មាតហ្វូន Ace 3 Pro នៅលើទីផ្សារ នឹងបានប្រកាសបន្តធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Ace 5 series ផងដែរ។ ថ្មីៗនេះ យោងតាមការបញ្ជាក់នៅក្នុងព័ត៌មានចុងក្រោយបំផុតពីអ្នកទម្លាយ Digital Chat Station នោះ គឺបានបង្ហាញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Pro រួចហើយ។
បើតាមការបង្ហាញពីអ្នកទម្លាយនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់កម្រិត 1.5K BOE X2 ដែលជាបន្ទះអេក្រង់រាបស្មើរ Flat AMOLED ស្រដៀងគ្នាទៅនឹងការឌីស្សាញមអេក្រង់របស់ស្មាតហ្វូនម៉ូដែលប្រណិតជំនាន់ថ្មីៗរបស់ OPPO ផងដែរ។ សម្រាប់ទំហំនៃអេក្រង់នេះ នៅមិនទាន់ដឹងនៅឡើយទេ។ ជាមួយគ្នានេះក៏មានការទម្លាយថា ស្មាតហ្វូន OnePlus Ace 5 Pro នេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប SM8750 ដែលគេស្គាល់ថា គឺជាលេខម៉ូដែលរបស់បន្ទះឈីប Snapdragon 8 Gen 4។

ស្មាតហ្វូន Ace 5 Pro នេះ នឹងមានការប្រើប្រាស់នូវថាមពលថ្មប្រភេទ silicon-carbon anode ដែលមានទំហំចន្លោះពី 6300-6500mAh និងមានទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100W fast charging។ ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP IMX 906, ISOCELL JN1 Telephoto និងមានការប្រើប្រាស់នូវច្ចេកវិទ្យារូបភាព Image processing algorithm ដូចទៅនឹងស្មាតហ្វូន Find X8 series អញ្ចឹងដែរ។

សូមជំរាបថា សិនស័រ IMX906 នេះ គឺកាមេរ៉ាទំហំ 50MP resolution ដែលគាំទ្រដោយសិនស័រទំហំ 1/1.56 អ៊ីង ហើយសម្រាប់ Telephoto វិញគឺមានកាមេរ៉ាទំហំ 50MP ហើយនិងការគាំទ្រដោយសិនស័រទំហំ 1/2.76 អ៊ីង។ ទាក់ទងនឹងសមត្ថភាពវិញ អ្នកទម្លាយរូបភាពននេះ នៅមិនទាន់បានទម្លាយអំពីកម្រិតនៃការ Zoom នៃកាមេរ៉ា Telephoto។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ ColorOS 15 ផ្អែកនៅលើ Android 15 ថែមទៀតផង៕
