
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះបានបង្ហាញថា ក្រុមហ៊ុន OnePlus ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នៅលើទីផ្សារប្រទេសចិននាខែវិច្ឆិកាខាងមុខនេះហើយ។ ជាមួយគ្នានេះក៏មានការព្យាករណ៌ថា ស្មាតហ្វូនម៉ូដែលថ្មី OnePlus Ace 5 Series ក៏ប្រហែលជានឹងមានការបង្ហាញវត្តមាននៅត្រីមាសទី 4 ខាងមុខនេះផងដែរ ដោយអាចនឹងស្ថិតនៅក្នុងខែធ្នូចុងឆ្នាំនេះ។
នៅក្នុងនាមជាស្មាតហ្វូនថ្នាក់ប្រណិត OnePlus 13 ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 5 Pro ក៏ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីបដូចគ្នានេះដែរ។ សម្រាប់ភាពខុសគ្នារវាងស្មាតហ្វូនជំនាន់ថ្មីទាំងពីរ OnePlus 13 និង OnePlus Ace 5 Pro គឺអាចខុសគ្នាទៅលើប្រព័ន្ធកាមេរ៉ា និងសមត្ថភាពនៃការផលិតរូបភាពតែប៉ុណ្ណោះ។ យោងតាមការទម្លាយចេញពី Digital Chat Station ដែលបង្ហោះនៅលើបណ្តាញ Weibo គឺបានបញ្ចេញនូវព័ត៌មានកាន់តែច្រើនពីស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតហើយ។
ខណៈដែល Digital Chat Station នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីឈ្មោះស្មាតហ្វូនថ្មីនេះ មានការជឿជាក់ថា លក្ខណៈសម្បត្តិខាងលើនេះ គឺជារបស់ស្មាតហ្វូនជំនាន់់ថ្មី OnePlus Ace 5 Pro។ ការបែកធ្លាយខាងលើនេះ បានបន្តនិយាយថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីបដែលមានលេខម៉ូដែល SM8750 ដែលគេជឿជាក់ថា គឺជាឈីប Snapdragon 8 Gen 4។ ជាមួយគ្នានេះក៏មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 5 Pro ថ្មីនេះ នឹងមានការប្រើប្រាស់នូវអេក្រង់ high-end flagship ប្រភេទ BOE X2 flat គាំទ្រនូវការបង្ហាញេចេញបានកម្រិត 1.5K ហើយនិងមានស៊ុមជុំវិញផលិតពីលោហៈ។ លោកបានបន្ថែមថា OnePlus Ace 5 Pro នឹងមានការឌីស្សាញតួពីកញ្ចក់ និងសេរ៉ាមិក។

ប្រៀបធៀបជាមួយនិងស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 5 នឹងមានអេក្រង់ទំហំ 6.78-អ៊ីង 8T LTPO មានការគែមជុំវិញមានសភាពកោង micro-curvature design។ ស្មាតហ្វូននេះ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 ថ្មទំហំ 6,200mAh កម្លាំងសាក 100W charging support។ សម្រាប់កាមេរ៉ាទំហំ 50-megapixel ចំនួន 3 គ្រាប់។ នៅលើស្មាតហ្វូននេះ ក៏មានការប៊ូតុង alert slider ផងដែរ។
