ស្វែងរកពួកយើង:

OnePlus Ace 5 ត្រូវបានគេទម្លាយថា នឹងមានការឌីស្សាញចេញពីកញ្ចក់សេរ៉ាមិក

ដោយ

Koun Jab Luffy

12 សីហា 2024 05:02 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះមានរបាយការណ៌ថ្មីនិយាយថា OnePlus នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល OnePlus Ace 5 Series នៅចុងឆ្នាំនេះហើយ ដោយមាន 2 ម៉ូដែលគឺ OnePlus Ace 5 និង Ace 5 Pro។ យោងតាមប្រភពថ្មីមួយដែលចែកចាយដោយ Digital Chat Station នាពេលថ្មីៗនេះ បានបង្ហាញពីបន្ទះឈីប ថាមពលថ្ម និងឆ្នាំងសាកដែលមានប្រើប្រាស់នៅលើស្មាតហ្វូនម៉ូដែលស្តង់ដារហើយ។ ការបែកធ្លាយខាងលើនេះ អ្នកទម្លាយ Wisdom Pikachu ក៏មានការបញ្ជាក់ពីការឌីស្សាញរូបរាងស្មាតហ្វូនថ្មីនេះផងដែរ។
សូមជំរាបថា OnePlus Ace 3 ដែលបានបង្ហាញចេញនៅលើទីផ្សារប្រទេសចិនកន្លងម កគឺមានពណ៌ខ្មៅ ទឹកបិក  និង rose gold ហើយស្មាតហ្វូនទាំង 3 នេះ គឺមានការឌីស្សាញខ្នងក្រោយចេញពីកញ្ចក់។ ប៉ុន្តែជាមួយនិងស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 5 ដែលបង្ហោះនៅលើបណ្តាញ Weibo ត្រូវបានគេបញ្ជាក់ថា នឹងមានការឌីស្សាញចេញពីកញ្ចក់សេរ៉ាមិក។ អ្នកទម្លាយរូបនេះបន្តថា ស្មាតហ្វូនថ្មីនេះ នឹងមានថ្មទំហំ 6,000mAh ថែមទៀតផង។
Article image
ថ្មីៗនេះក៏មានរបាយការណ៌ថា ស្មាតហ្វូន Ace 5 នឹងមានថ្មទំហំ 6,000mAh ដែលជាប្រភេទ dual-cell battery ដែលគាំទ្រនូវកម្លាំងសាក 100W fast charging ផងដែរ ប៉ុន្តែមិនមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក wireless charging នោះទេ។ ស្មាតហ្វូន OnePlus Ace 5 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ សម្រាប់ការថតរូបវិញ ស្មាតហ្វូននេះ មានការបំពាក់នូវថ្មទំហំ 50MP ចំនួន 3 គ្រាប់ ហើយនឹងមានការប្រើប្រាស់ស្បែក OxygenOS 15 ផ្អែកលើ Android 15។
Article image
OnePlus Ace 5 ត្រូវបានគេនិយាយថា នឹងមានអេក្រង់ទំហំ 6.78-អ៊ីង គែមកោង គាំទ្រដោយកញ្ចក់ OLED panel និងមានគែម micro-curvature design។ អេក្រង់នេះ គឺជាអេក្រង់ 8T LTPO panel បង្ហាញចេញបាន 1.5K resolution ល្បឿន 120Hz refresh rate។ នៅលើស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវប៊ូតុង alert slider ផងដែរ។
OnePlus Ace 5 ត្រូវបានគេទម្លាយថា នឹងមានការឌីស្សាញចេញពីកញ្ចក់សេរ៉ាមិក