
ក្រុមហ៊ុន OnePlus កំពុងតែត្រៀមខ្លួនក្នុងការប្រកាសចេញនូវបច្ចេកវិទ្យាថ្មីរបស់ខ្លួនទៅលើផលិតផលថ្មដែលអាចកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលបានតិចជាងមុន នៅក្នុងការលេងហ្គេមដែលមិនធ្លាប់មានពីមុនមកនោះទេនៅក្នុងឧស្សាហកម្មនេះ។ បច្ចេកវិទ្យានេះ គឺពាក់ព័ន្ធទៅនឹងការកែលម្អរទៅលើប្រព័ន្ធ system បានទាំងស្រុងទៅលើកម្រិតនៃបន្ទះឈីបនេះ។
លោក Louis Lee ដែលជាអគ្គនាយករបស់ក្រុមហ៊ុន OnePlus ប្រចាំនៅប្រទេសចិន បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងថា ក្រុមវិស្វករជាច្រើនរបស់ក្រុមហ៊ុន OnePlus បានសរសេរឡើងវិញនូវកូដសម្រាប់ប្រព័ន្ធលេងហ្គេមជំនួសនូវការពឹងផ្អែកទៅលើការប្រើប្រាស់នូវ native Android system។ មុននេះក៏ធ្លាប់មានព័ត៌មានបែកធ្លាយ បានបញ្ជាក់ថា ផលិតផលថ្មីនេះគឺជាស្មាតហ្វូន OnePlus Ace 5 series ដែលគ្រោងនឹងប្រកាសជាផ្លូវការនៅក្នុងខែធ្នូខាងមុខនេះ។

សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ គឺនឹងប្រើបន្ទះឈីប Snapdragon 8 Gen 3 ខណៈពេលដែលម៉ូដែល Pro version គឺមានបន្ទះឈីប Snapdragon 8 Elite ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន OnePlus 13 ផងដែរ។ តាមប្រភពដែលជឿជាក់បានថា បច្ចេកវិទ្យាថ្មីនេះគឺមានកូដឈ្មោះហៅថា “Venom” ដែលបង្កើនទៅលើល្បឿនរបស់ស្មាតហ្វូននេះកាន់តែខ្លាំងក្លា។ ស្មាតហ្វូន Ace 5 series មានការឌីស្សាញជាមួយនឹងអេក្រង់រាបស្មើជាមួយនឹងអេក្រង់ 1.5K resolution OLED display ជាមួយនឹងរន្ធប្រហោង punch-hole នៅចំកណ្តាលអេក្រង់។

ដូចគ្នាទៅនឹងស្មាតហ្វូន Ace 3 series នេះ ស្មាតហ្វូន Ace 5 series នេះ នឹងមានកាមេរ៉ាមូលនៅជ្រុងខាងឆ្វេងខាងលើ។ ស្មាតហ្វូននេះ គឺមានរ៉េមទំហំ 24GB, 1TB និងថាមពលថ្មទំហំ 6,000mAh។ នៅពេលនេះ នៅមិនទាន់មានព័ត៌មានបញ្ជាក់ថា ស្មាតហ្វូន Ace 5 Pro នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនោះទេ។ ប៉ុន្តែបើតាមរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Ace 5 នេះ អាចនឹងក្លាយជា rebrand នៅក្នុងទីផ្សារសកលជាមួយនឹងឈ្មោះហៅថា OnePlus 13R ។ ស្មាតហ្វូន OnePlus 13R នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន OnePlus 13 នៅក្នុងខែមករាឆ្នាំ 2025 ខាងមុខនេះ៕
