ស្វែងរកពួកយើង:

OnePlus Ace 6 និង 6 Pro នឹងមានអេក្រង់ទំហំ 6.83-អ៊ីង ល្បឿន 165Hz OLED ហើយនិងឈីប Snapdragon 8-Series

ដោយ

Koun Jab Luffy

03 មិថុនា 2025 12:39 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីខែមុននេះ អ្នកទម្លាយ Digital Chat Station បានចែករំលែកនូវព័ត៌មានថ្មីពិស្មាតហ្វូនមួយក្នុងចំណោម OnePlus Ace 6 Series ហើយថែមទាំងមានការបញ្ជាក់ពីការប្រើប្រាស់បន្ទះឈីប Snapdragon 8-series និងមានថ្មទំហំ 7,800mAh ទៀតផង។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេជឿជាក់ថា នឹងមានម៉ូដែល Ace 6 និង Ace 6 Pro ហើយនឹងមានការប្រកាសចេញនៅលើទីផ្សារប្រទសចិននៅក្នុងឆ្នាំនេះថែមទៀតផង។ នៅថ្ងៃនេះ អ្នកទម្លាយរូបនេះ បានចេញមកបញ្ជាក់ជាថ្មី ពីលក្ខណៈសម្បត្តិដែលមានៅលើស្មាតហ្វូន Ace 6 series ថែមទៀតហើយ។
បើតាមឯកសារដែលបានទម្លាយពី Digital Chat Station នេះត្រូវបានគេជឿជាក់ថា គឺជាលក្ខណៈសម្បត្តិដែលមានៅលើស្មាតហ្វូន Ace 6 series ដែលមានម៉ូដែល OnePlus Ace 6 និង Ace 6 Pro ដោយបាននិយាយទៀតថា ស្មាតហ្វូនទាំងពីរនេះ គឺមានលក្ខណៈសម្បត្តិដូចគ្នា។
សូមជំរាបថា សម្រាប់ការបង្ហាញវត្តមានរបស់ OnePlus Ace 5 និង Ace 5 Pro នាពេលកន្លងមក គឺមានការប្រើប្រាស់ឈីប ថាមពលថ្ម និងកាមេរ៉ាខុសគ្នា។ ដូច្នេះតាមរយៈនៃបទពិសោធន៌នេះ អាចនិយាយថា ស្មាតហ្វូន Ace 6 និង Ace 6 Pro ក៏នឹងធ្វើដូចគ្នានេះដែរ ដោយស្មាតហ្វូន Ace 6 អាចនឹងប្រើឈីប Snapdragon 8 Elite ខណៈដែល Ace 6 Pro អាចនឹងប្រើឈីបថ្មី Snapdragon 8 Elite 2។
Article image
បន្ថែមពីនេះក៏មានការទម្លាយថា ស្មាតហ្វូន Ace 6  និង 6 Pro គឺនឹងមានអេក្រង់ទំហំ 6.83-អ៊ីង flat OLED screen បង្ហាញចេញបាន 1.5K resolution និងមានល្បឿន 165Hz refresh rate ហើយនិងគាំទ្រនូវសិនស័រស្កែនម្រាមដៃ ultrasonic ទៀតផង។ អ្វីដែលរឹតតែច្បាស់នេះ ការបែកធ្លាយខាងលើក៏និយាយថា គឺមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8-series ហើយនឹងមានថ្មទំហំជាងមុនថែមទៀតផង។ ស្មាតហ្វូននេះមានស៊ុមធ្វើពីលោកហៈ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីការប្រើប្រាស់នូវបច្ចេកវិទ្យា IP68 rating នោឡើយទេ។
ដូចម៉ូដែល Ace 5 series អញ្ចឹង! Ace 6 Pro ប្រហែលជាមិនមានវត្តមាននៅលើទីផ្សារក្រៅប្រទេសចិនទេ។ ខណៈដែល Ace 6 មាចនឹងបង្ហាញខ្លួនជា OnePlus 15R នៅលើទីផ្សារសកល។
OnePlus Ace 6 និង 6 Pro នឹងមានអេក្រង់ទំហំ 6.83-អ៊ីង ល្បឿន 165Hz OLED ហើយនិងឈីប Snapdragon 8-Series