ស្វែងរកពួកយើង:

OnePlus Ace 6T បង្ហាញខ្លួននៅលើ AnTuTu ជាមួយឈីប Snapdragon 8 Gen 5 ពិន្ទុជាង 3.5 លាន

ដោយ

Koun Jab Luffy

22 វិច្ឆិកា 2025 09:25 ព្រឹក

អាន 2 នាទី

Article image
OnePlus Ace 6T ដែលជាស្មាតហ្វូនស៊េរីថ្មីឌីស្សាញសម្រាប់ទីផ្សារប្រទេសចិន ត្រូវបានគេបញ្ជាក់ថា នឹងក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលនឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 5។ ថ្មីៗនេះ មានស្មាតហ្វូន OnePlus ថ្មីមួយដែលមានលេខម៉ូដែលPLR110 ត្រូវគេឃើញថា បានបង្ហាញខ្លួននៅលើទិន្នន័យបញ្ជី Geekbench benchmarking platform ដែលមានការបង្ហាញអំពីលក្ខណៈសម្បត្តិដ៏ខ្លាំងក្លារបស់វាជាមួយនឹងបន្ទះឈីបថ្មីនេះផងដែរ។ ជាមួយគ្នានេះ ស្មាតហ្វូនថ្មីនេះ ក៏បានបង្ហាញខ្លួននៅលើ AnTuTu ជាមួយនឹងពិន្ទុលើសពី 3.5 លានផងដែរ។
ជាមួយនិងបង្ហាញខ្លួននៅលើបញ្ជីរបស់ AnTuTu នេះ ក៏មានការបញ្ជាក់ថា OnePlus Ace 6T នឹងមានទំហំ 16GB LPDDR5x RAM ហើយនិងអង្គចងចាំទំហំ 1TBUFS 4.1 ផងដែរ។ សម្រាប់អេក្រង់ស្មាតហ្វូនថ្មីនេះវិញ គឺមានល្បឿនដល់ទៅ 165Hz refresh rate ខណៈដែល Software គឺនឹងដំណើរការនៅលើ Android 16។ តាមរយៈនៃការបំពាក់មកជាមួយនូវបន្ទះឈីបSnapdragon 8 Gen 5 នេះ ស្មាតហ្វូន Ace 6T គឺមានពិន្ទុ 3,561,559 នេះបើតាមការបញ្ជាក់នៅលើ AnTuTu។
សូមជំរាបថា កន្លងមក ក្រុមហ៊ុន OnePlus បានបង្ហើបនូវព័ត៌មាននៃការបង្ហាញស្មាតហ្វូន Ace 6T នៅក្នុងប្រទេសចិន ប៉ុន្តែ នៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការលក់នៅឡើយទេ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន បាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ទំហំ 6.83 អ៊ីង OLED កម្រិត 1.5K ល្បឿន 165Hz display និងថាមពលថ្មទំហំ 8,000mAh ជាមួយនឹងបច្ចេកវិទ្យា 100W charging ផងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Ace 6T នេះ នឹងមានកាមេរ៉ាខាងមុខទំហំ 32MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 50MP(OIS) + 8MP (ultra-wide)។ ក្រៅពីនេះ នៅលើស្មាតហ្វូននេះ ក៏នឹងមានមុខងារជាច្រើនទៀតដូចជា dual speakers, aluminum frame, x-axis linear motor និង ultrasonic in-screen fingerprint sensor ផងដែរ។ ស្មាតហ្វូន OnePlus Ace 6T នេះនឹងមានពណ៌ខ្មៅ បៃតង និងស្វាយ។ បន្ថែមពីនេះ ស្មាតហ្វូននេះនឹងមានម៉ូដែល Genshin Impact limited edition ផងដែរ៕
OnePlus Ace 6T បង្ហាញខ្លួននៅលើ AnTuTu ជាមួយឈីប Snapdragon 8 Gen 5 ពិន្ទុជាង 3.5 លាន