ស្វែងរកពួកយើង:

OnePlus Nord 6 ត្រៀមប្រកាសចេញឆាប់ៗនេះហើយ ក្រោយពីឆ្លងកាត់ការបញ្ជាក់វិញ្ញាបនបត្រនៅអារ៉ាប់រួម

ដោយ

Koun Jab Luffy

03 មករា 2026 07:49 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីបានបង្ហើបថា ស្មាតហ្វូនស៊េរីថ្មី OnePlus Nord 6 បានត្រៀមខ្លួនក្នុងការប្រកាសចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះហើយ។ ថ្មីៗនេះ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេឃើញបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ TDRA នៅក្នុងប្រទេសអារ៉ាប់រួមរួចហើយ។ គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ 2025 កន្លងទៅនេះ ស្មាតហ្វូនថ្មីនេះ បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ SIIRIM របស់ប្រទេសម៉ាឡេស៊ី។ តាមសេចក្តីរាយការណ៌កន្លងមក បានបញ្ជាក់ថា ក្រុមហ៊ុន OnePlus បានត្រៀមខ្លួននៅក្នុងការប្រកាសស្មាតហ្វូនជំនាន់ថ្មី Nord 6 នៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខនេះហើយ។
ផ្អែកតាមបញ្ជី TDRA នេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Nord 6 នេះ មានលេខកូដ CPH2795។ សម្រាប់លេខកូដដដែលនេះ ក៏បានបង្ហាញខ្លួននៅលើបញ្ជី SIRIM កាលពីខែមុននេះផងដែរ។ ការឆ្លងកាត់វិញ្ញាបនបត្រទាំងនេះ គឺពិតជាសំខាន់ណាស់នៅក្នុងការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការលក់នៅលើទីផ្សារ។ ក្រៅពីលេខកូដ និងឈ្មោះរបស់ស្មាតហ្វូនថ្មីនេះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ នៅមិនទាន់ទម្លាយនៅឡើយទេ។
ខណៈលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី OnePlus Nord 6 នៅមិនទាន់ទម្លាយអោយដឹងទេនោះ របាយការណ៍ជាច្រើនថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងជា rebrand version របស់ស្មាតហ្វូន OnePlus Turbo 6 ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទែសចិននៅថ្ងៃទី 8 ខែមករា ឆ្នាំ 2026 ខាងមុខនេះ។ ផ្អែកទៅលើស្មាតហ្វូន Turbo 6 នេះ ស្មាតហ្វូន Nord 6 នេះ នឹងមានអេក្រង់ទំហំ 6.78 អ៊ីង កម្រិត 1.5K resolution អេក្រង់ OLED display និងមានការគាំទ្រជាមួយនឹងកម្រិតខ្ពស់ដល់ទៅ 165Hz refresh rate ។
ស្មាតហ្វូនជំនាន់់ថ្មី Turbo 6 នេះ នឹងប្រើប្រាស់នូវបន្ទះឈីប  Qualcomm Snapdragon 8s Gen 4 រ៉េមទំហំ 16GB LPDDR5X RAM និងម៉េមូរីទំហំ 512GBUFS 4.1 storage។ ស្មាតហ្វូន Turbo 6 នេះ នឹងមានថាមពលថ្មទំហំ 9,000mAh ជាមួយនឹងបច្ចេកវិទ្យា 80W wired fast charging និង 27W reverse charging។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាគោលខាងក្រោយទំហំ 50MP ជាមួយនឹង 8MP ultra-wide lens និងកាមេរ៉ាខាងមុខទំហំ 32MP។
Article image
ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 16 និង ColorOS 16 (សម្រាប់ទីផ្សាររបស់ចិន) និង OxygenOS 16 សម្រាប់ទីផ្សារសកល។ សម្រាប់មុខងាជាច្រើនទៀតរបស់ស្មាតហ្វូននេះ គឺមានដូចជា សិនស័រស្កែនម្រាមដៃ, ស៊ុមផ្លាស្ទិក និង IP68, IP69 , IP69K សម្រាប់ការពារទុក និងធូលី៕
OnePlus Nord 6 ត្រៀមប្រកាសចេញឆាប់ៗនេះហើយ ក្រោយពីឆ្លងកាត់ការបញ្ជាក់វិញ្ញាបនបត្រនៅអារ៉ាប់រួម