ស្វែងរកពួកយើង:

OnePlus, OPPO និង realme ទំនងជានឹងបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃ Ultrasonic Fingerprint Scanner នៅលើកំពូលស្មាតហ្វូនជំនាន់ក្រោយ

ដោយ

Koun Jab Luffy

09 មេសា 2024 11:04 ថ្ងៃត្រង់

អាន 2 នាទី

Article image
សម្រាប់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ In-Display Fingerprint Scanner ត្រូវបានប្រើប្រាស់នៅលើស្មាតហ្វូនកំពូល និងស្មាតហ្វូនធន់កណ្តាលអស់រយះពេលជាច្រើនឆ្នាំមកហើយមកទល់នឹងពេលបច្ចុប្បន្ននេះ។ សម្រាប់បច្ចេកវិទ្យា Ultrasonic និង Optical Scanner Sensor គឺជាបច្ចេកវិទ្យាស្នូលក្នុងការប្រើប្រាស់ក្នុងគោលបំណងដូចគ្នាសម្រាប់សុវត្ថិភាពស្មាតហ្វូន។
ដោយឡែកសម្រាប់ប្រព័ន្ធបច្ចេកវិទ្យា Ultrasonic ភាគច្រើនត្រូវបានប្រើប្រាស់នៅលើកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនមួយចំនួនតែប៉ុណ្ណោះ ក្នុងនោះ Samsung បានប្រើប្រាស់ច្រើនជាងគេសម្រាប់កំពូលស្មាតហ្វូន Galaxy S-Series ជំនាន់ថ្មីៗចុងក្រោយរបស់ខ្លួន។ ដោយឡែកនៅពេលនេះបើតាមការទម្លាយពី Digital Chat Station បានបង្ហើបថា បច្ចេកវិទ្យា Ultrasonic នឹងមានប្រើនៅលើកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនមួយចំនួនទៀតនាពេលខាងមុខនេះ។
Article image
តាមបកញ្ជាក់ពីគណនី Digital Chat Station តាមរយះគណនី Weibo បាននិយាយថា ក្រុមហ៊ុន OnePlus, OPPO និង realme បាននឹងកំពុងធ្វើការជាមួយបច្ចេកវិទ្យា Ultrasonic in-display fingerprint scanner សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ពួកគេ។ ហើយបើរបាយការណ៍នេះ ជាការពិតមែននេះ មានន័យថា នាពេលអនាគតក្រុមហ៊ុនទាំងបីនេះ គឺនឹងប្តូរទៅប្រើប្រាស់បច្ចេកវិទ្យា Ultrasonic ជំនួសឲ្យ Optical in-display scanner sensor នៅលើស្មាតហ្វូនកំពូលជំនាន់ក្រោយរបស់ខ្លួន។ បច្ចុប្បន្ននេះ កំពូលស្មាតហ្វូនដូចជា Samsung Galaxy S23 Series, Meizu 21/21 Pro និង iQOO 12 Pro បាននឹងកំពុងប្រើប្រាស់បច្ចេកវិទ្យា Ultrasonic។
ដោយឡែកបើតាមប្រភពព័ត៌មានថ្មីៗនេះ បាននិយាយថា Xiaomi 15 Series ដែលបង្ហាញវត្តមាននៅមុនដំណាច់ឆ្នាំនេះ នឹងបំពាក់នូវកំពូលឈីបជំនាន់ថ្មី Snapdragon 8 Gen 4 របស់ Qualcomm រួមនឹងបច្ចេកវិទ្យាសុវត្ថិភាព Ultrasonic Fingerprint Scanner នេះផងដែរ។ ហើយបច្ចុប្បន្ននេះ Xiaomi បាននឹងកំពុងធ្វើការសាកល្បងបច្ចេកវិទ្យាមួយនេះផងដែរ។ បច្ចេកវិទ្យា Ultrasonic Fingerprint Scanner បានបង្កើននៅប្រព័ន្ធ 3D Map សម្រាប់ការស្កែនដោយប្រើរបស់រលកសញ្ញា Ultrasonic sound waves នៅលើអេក្រង់នេះពេលម្រាមដៃប៉ះនៅលើកញ្ចក់អេក្រង់។
Article image
បច្ចេកវិទ្យានេះត្រូវបានគេបញ្ជាក់ថា មានសុវត្ថិភាពខ្ពស់បំផុតបើធៀននឹង Optical-Fingerprint Scanner។ ហើយជាពិសេស ទោះបីជាម្រាមដៃសើមក៏អាចសំគាល់ស្កែនបានផងដែរ។ យ៉ាងណាមិញសម្រាប់តម្លៃនៃបច្ចេកវិទ្យា Ultrasonic នេះ គឺខ្ពស់ជាងបើធៀបនឹង Optical-scanner ដោយសារតែ Optical-Fingerprint Scanner ប្រើប្រាស់នូវប្រព័ន្ធ 2D Map និងមានតម្លៃធូរថ្លៃ ប៉ុន្តែ មានសុវត្ថិភាពទាបជាង Ultrasonic៕
OnePlus, OPPO និង realme ទំនងជានឹងបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃ Ultrasonic Fingerprint Scanner នៅលើកំពូលស្មាតហ្វូនជំនាន់ក្រោយ