ស្វែងរកពួកយើង:

Loading Ad...

OnePlus Pad បង្ហាញខ្លួនហើយដោយមានអេក្រង់ 144Hz, ប្រើឈីប Dimensity 9000, មានភ្ជាប់ដោយ Magnetic Keyboard រួមនឹងគាំទ្រ Stylus Pen ផងដែរ

ដោយ

Koun Jab Luffy

08 កុម្ភៈ 2023 10:52 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីមានការបែកធ្លាយរូបភាព និងគុណសម្បត្តិជាហូរហែរមួយរយះពេលកន្លងមក ពេលនេះក្រុមហ៊ុន OnePlus បានប្រកាសចេញ Tablet ជំនាន់ដំបូងរបស់ខ្លួនជាផ្លូវការណ៍ហើយក្រោមស្លាកឈ្មោះ OnePlus Pad។ ឧបករណ៍បន្ទះស្តើងជំនាន់ថ្មីស៊េរីដំបូងចេញពីម៉ាកយីហោក្រុមហ៊ុនផលិតស្មាតហ្វូនចិនមួយនេះមានភ្ជាប់មកជាមួយគុណសម្បត្តិដ៏សមប្រកបសម្រាប់ការប្រើប្រាស់ដូចជាបន្ទះអេក្រង់មានកម្រិតល្បឿន refresh rate ខ្ពស់កប់, ប្រើបន្ទះឈីបកំពូល Dimensity របស់ MediaTek ព្រមទាំងមានភ្ជាប់មកជាមួយ Keyboard ជាប្រភេទ Magnetic Keyboard និងគាំទ្រជាមួយប៊ិច Stylus Pen ថែមទៀតផង។
OnePlus Pad មានការឌីស្សាញរូបរាងឡើងពីលោហៈធាតុអាលុយមីញ៉ូម និងមានកាមេរ៉ាមួយគ្រាប់នៅចំកណ្តាលជិតគែមម្ខាងនៅខាងស្តាំដៃ។ Tablet ជំនាន់ថ្មីដំបូងរបស់ OnePlus មានពណ៌បៃតងថ្មីហៅថា Halo Green Shade។ OnePlus Pad មានទំងន់ 552 ក្រាម និងកម្រាស់ 6.54mm។ ឧបករណ៍បន្ទះស្តើងមួយនេះមានអេក្រង់ទំហំ 11.6 អ៊ីង គាំទ្រល្បឿន refresh rate ដល់ 144Hz ជាមួយកម្រិតពន្លឺ 500nits និងគាំទ្រកម្រិត resolution 2,800x2,000px។ OnePlus Pad ប្រើបន្ទះឈីបកំពូលរបស់ MediaTek ស៊េរី Dimensity 9000 ភ្ជាប់ដោយរ៉េមទំហំ 12GB LPDDR5 និងទំហំផ្ទុកប្រភេទ UFS3.1។
Article image
OnePlus Pad មានបំពាក់ប្រព័ន្ធ Speaker បំពងសំឡេងល្អបំផុតសម្រាប់ការកម្សាន្តព្រមទាំងគាំទ្របច្ចេកវិទ្យាសំឡេងគុណភាពខ្ពស់ Dolby Atmos និង Dolby Vision។ បន្ថែមពីនេះ OnePlus Pad កឺគាំទ្រមុខងារ Cellular Data Sharing និង Omnibearing Sound Field ថែមទៀតផង។ OnePlus Pad មានថ្មទំហំធំដល់ 9,510mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W Wired Fast Charging។ OnePlus បានអះអាងថា ថ្មរបស់ OnePlus Pad គឺអាចទុកចោល (Stand-by) បានរយះពេលដល់ 1 ខែឯណោះ។
Article image
OnePlus មិនបានបញ្ជាក់ពីតម្លៃរបស់ OnePlus Pad នោះទេ ប៉ុន្តែ គ្រាន់តែបានបញ្ជាក់ថា នឹងបើកឲ្យមានការបញ្ជាទិញមុននៅខែមេសា ឆ្នាំ 2023។ Tablet របស់ OnePlus នឹងមានលក់នៅទីផ្សារប្រទេសឥណ្ឌា, អាមេរិកខាងជើង, អឺរ៉ុប និងទីផ្សារមជ្ឈិមបូព៌ាជាដើម៕
OnePlus Pad បង្ហាញខ្លួនហើយដោយមានអេក្រង់ 144Hz, ប្រើឈីប Dimensity 9000, មានភ្ជាប់ដោយ Magnetic Keyboard រួមនឹងគាំទ្រ Stylus Pen ផងដែរ