ស្វែងរកពួកយើង:

OnePlus Pad Pro ជំនាន់ថ្មីនឹងមានជម្រើសម៉ូដែលបំពាក់អេក្រង់ទំហំធំដល់ 13 អ៊ីង

ដោយ

Koun Jab Luffy

20 វិច្ឆិកា 2024 10:44 ព្រឹក

អាន 2 នាទី

Article image
បើយោងតាមសេចក្តីរាយការណ៍មួយតាមរយះគណនីឈ្មោះថា WHYLAB បាននិយាយថា ក្រុមហ៊ុន OnePlus កំពុងរៀបចំផែន ការណ៍ក្នុងការពង្រីកស្រឡាយ Tablet របស់ជាមួយនឹងការបង្ហាញវត្តមានម៉ូដែលថ្មីដែលមានបំពាក់អេក្រង់ទំហំធំសម្រាប់ Flagship Tablet របស់ខ្លួនម៉ូដែល OnePlus Pad Pro។ Tablet ជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានបំពាក់នូវអេក្រង់ដែលមានទំហំធំដល់ 13-inch ដែលផ្តល់នូវទំហំទូលាយល្អសម្រាប់ការកម្សាន្ត និងការប្រើប្រាស់បំពេញកិច្ចការងារផ្សេង។
OnePlus Pad Pro ជំនាន់ថ្មី នឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ដើម្បីសម្រួលដល់ការដំណើរការកិច្ចការងារ និងការកម្សាន្តប្រកបដោយភាពរលូន។ បន្ទះអេក្រង់របស់ Pad Pro-13-inch ថ្មីនេះ នឹងគាំទ្រកម្រិតបង្ហាញចេញ 3840×2400px ជាមួយកម្រិតពន្លឺត្រឹម 600nits peak brightness ដែលទាបជាងអេក្រង់ OnePlus Pad Pro 12.1-inch បច្ចុប្បន្នដែលមានកម្រិតពន្លឺដល់ 900nits។ សម្រាប់ល្បឿនអេក្រង់វិញអាចលោតដល់ 144Hz និងកម្រិតសំពាធសំគាល់ touch sampling 240Hz។
Article image
Tablet ជំនាន់ថ្មីរបស់ OnePlus នឹងមានជម្រើសពណ៌ដូចជា ទឹកមាស និងខៀវ ហើយនិងមានជម្រើសរ៉េមទំហំ 8GB/12GB/16GB ជាមួយម៉េមូរីទំហំធំបំផុតដល់ 512GB។ OnePlus Pad Pro 13-inch ក៏នឹងមានបំពាក់នូវប្រព័ន្ធបំពងសំឡេងចំនួន 4 គ្រាប់, កាមេរ៉ាក្រោយមួយគ្រាប់ទំហំ 13MP មានភ្លើង LED Flash, កាមេរ៉ាមុខទំហំ 8MP និងមានថ្មទំហំ 9,510mAh ជាមួយការគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W SuperVOOC Charging ថែមទៀតផង៕
Article image
OnePlus Pad Pro ជំនាន់ថ្មីនឹងមានជម្រើសម៉ូដែលបំពាក់អេក្រង់ទំហំធំដល់ 13 អ៊ីង