
ដូចការគ្រោងទុក នៅពេលនេះ ក្រុមហ៊ុន OnePlus បានប្រកាសចេញនូវថេប្លេតជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Pad Pro នៅលើទីផ្សារហើយ។ បើយោងតាមការបញ្ជាក់ចេញពី Business Standard បានអោយដឹងថា OnePlus Pad Pro គឺជាជំនាន់ថ្មីរបសOnePlus Pad ដែលបានបង្ហាញវត្តមាននៅលើទីផ្សារកាលពីកុម្ភៈកន្លងទៅនេះ ជាមួយនិងបំពាក់នូវបន្ទះឈីប MediaTek Dimensity 9000។
សម្រាប់វត្តមានរបស់ OnePlus Pad Pro នៅពេលនេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមានរ៉េម 16GB និងអង្គចងចាំទំហំ 512GB។ តាមការធ្វើតេស្តនៅលើបញ្ជី AnTuTu គឺទទួលបាននូវពិន្ទុដល់ទៅ 2316067 ដែលជាកំនត់ត្រាថ្មីបំផុតនៃថេប្លេត Android ។ ថេប្លេតនេះ គឺមានអេក្រង់ទំហំដល់ទៅ 12.1 អ៊ីង កម្រិត 3K IPS LCD display ល្បឿន 144Hz ហើយនិងមានកម្រិតពន្លឺ peak brightness 900 nits។ បន្ទះអេក្រង់នេះក៏មានការទ្រទ្រង់ជាមួយកម្រិតពន្លឺ 303PPI ហើយនិងមានខ្នាត 7:5 golden aspect ratio ផងដែរ។

នៅអេក្រង់នេះ មានការបំពាក់នូវបច្ចេកវិទ្យា “Bright Eye Protection” ដែលមានការគាំទ្រដោយបច្ចេកវិទ្យា DC dimming និងបច្ចេកវិទ្យា hardware-level low blue light, natural light display, melatonin protection និងultra-precise ambient light adaptation ទៀតផង។ ថេប្លេតនេះមានថ្មទំហំ 9510mAh គាំទ្រកម្លាំងសាក 67W wired charging។

OnePlus Pad Pro ដាក់លក់នៅលើទីផ្សារជាមួយទំហំ 8GB+128GB, 8GB+256GB, 12GB+256GB និង 16GB+512GB ហើយនិងមានតម្លៃ 2,799 យ៉ន់ (~$385) ទៅលើទំហំ 8GB+128GB និងទំហំ 8GB+256GB មានតម្លៃ 2,999 យ៉ន់ (~$412), 12GB+256GB មានតម្លៃ 3,299 យ៉ន់ (~$453) និងទំហំ 16GB+512GB មានតម្លៃ 3,699 យ៉ន់ (~$508)។
