
ក្រុមហ៊ុន OnePlus បានត្រៀមខ្លួនរូចជាស្រេចហើយនៅក្នុងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Turbo នៅលើប្រទេសចិននាសប្តាហ៍នេះ។ សម្រាប់វត្តមានរបស់ស្មាតហ្វូន Turbo 6 Series ថ្មីនេះ គឺមានការផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លា ហើយក៏មានការលេចចេញនូវព័ត៌មានថ្មី បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Turbo 6 នេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 series ថែមទៀតផង។
តាមការចែកចាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Turbo 6 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស OnePlus នេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8s Gen 4 SoC ។ ស្មាតហ្វូន Turbo 6 នេះ នឹងមានអេក្រង់កម្រិតល្បឿនដល់ទៅ 165Hz refresh rate ទៀតផង។ យោងតាមការបង្ហោះនៅក្នុងរូបភាព Poster នេះ បានទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប G1 WiFi និង Lingxi Display ផងដែរ ដែលឈីបនេះ គឺអាចបង្កើនទៅលើការតភ្ជាប់ទំនាក់ទំនងបានយ៉ាងរលូន និងកម្រិត Responsive Touch បានលឿននៅលើអេក្រង់របស់ស្មាតហ្វូននេះ។
ក្រុមហ៊ុន OnePlus បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថាមពលថ្មទំហំ 9,000mAh និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 80W wired និង 27W reverse wired charging។ ស្មាតហ្វូនជំនាន់ថ្មី Turbo 6 នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 8 ខែមករា ឆ្នាំ 2026 នេះហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមាន 4 ជម្រើសទំហំគឺ 12GB+256GB, 12GB+512GB, 16GB+256GB និង 16GB+512GB។

បន្ថែមពីនេះ ក៏មានការបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.78 អ៊ីង OLED display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ បើមើលទៅលើកាមេរ៉ាវិញ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ គឺមានទំហំ 50MP និង 8MP ultra wide angle lens ខណៈពេលដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ មានទំហំ 16MP៕
