
គិតមកទល់នឹងពេលនេះ ការប្រកាសចេញនូវស្មាតហ្វូនដែលមានអេក្រង់តូច ឬហៅថា Compact Phone បាននឹងកំពុងតែមានការពេញនិយមបណ្តើរៗហើយសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនរបស់ប្រទេសចិន។ ស្មាតហ្វូនជំនាន់ថ្មី ដែលមានអេក្រង់តូចទាំងនោះ រួមមានដូចជាង iPhone 16 Pro, Pixel 9 Pro, Xiaomi 15 និង vivo X200 Pro mini ជាដើម ហើយភាគច្រើននៃស្មាតហ្វូនទាំងនេះ គឺមានការឌីស្សាញអេក្រង់ទំហំ 6.3 អ៊ីង។
យោងតាមសេចក្តីរាយការណ៌ថ្មីដែលចេញប្រភពចេញមកប្រទេសចិននៅថ្ងៃនេះ បានទម្លាយថា ក្រុមហ៊ុន OnePlus ក៏មានបំណងប្រកាសចេញនូវស្មាតហ្វូនដែលមានអេក្រង់តូចនេះដែរហើយ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៌របស់ក្រុមហ៊ុននេះ គឺបានបង្ហាញថា នៅពេលនេះ ខ្លួនកំពុងតែធ្វើការនៅលើស្មាតហ្វូនម៉ូដែលថ្មីមួយ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite មានអេក្រង់ 6.3 អ៊ីង អាចបង្ហាញចេញបានកម្រិត "1.5K" និងមានកាមេរ៉ាគោលទំហំ 50MP ដែលគាំទ្រដោយសិនស័រ Sony IMX906 sensor ថែមទៀតផង។

ស្មាតហ្វូនថ្មីនេះ គឺមានការតម្លើងនូវសិនស័រកាមេរ៉ា periscope zoom នោះទេ។ សម្រាប់ការឌីស្សាញម៉ូឌុលកាមេរ៉ាវិញ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន Pixels របស់ក្រុមហ៊ុន Google អញ្ចឹង។ ថ្មីៗនេះមានការទម្លាយពីគំរូស្មាតហ្វូននេះជាមួយនិងការប្រើប្រាស់សិនស័រស្កែនម្រាមដៃ optical in-display fingerprint sensor ផងដែរ។ ប៉ុន្តែបើតាមការវិវត្តន៍ថ្មីៗនេះ OnePlus អាចនឹងមានការពិចារណាប្រើប្រាស់នូវសិនស័រ ultrasonic ជំនួសវិញ។
