ស្វែងរកពួកយើង:

OnePlus បញ្ចេញនូវរូបភាពផ្លូវការណ៌របស់ Turbo 6 ជាមួយនិងជម្រើសពីរពណ៌

ដោយ

Koun Jab Luffy

05 មករា 2026 03:31 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីៗនេះ បានបញ្ជាក់ថា OnePlus នឹងមានការប្រកាសចេញជាផ្លួវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Turbo 6 នៅថ្ងៃទី 8 ខែមករាខាងមុខនេះហើយ។ ហើយស្របពេលជាមួយការសម្ពោធជាផ្លូវការណ៌ ជិតចូលមកដល់នេះ ក៏មានការចែកចាយនូវរូបភាពថ្មីរបស់ស្មាតហ្វូននេះថែមទៀតហើយ ដោយថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 9,000mAh ព្រមទាំងមានម៉ូឌុលកាមេរ៉ដែលមានកម្រ៉ាស់ស្តើងត្រឹមតែ 1.7mm ថែមទៀតផង។
យោងតាមព័ត៌មានថ្មីនៅពេលនេះ បានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុន OnePlus គឺបានបង្ហាញចេញនូវរូបភាពខ្លះៗរបស់ស្មាតហ្វូននេះថែមទៀតហើយ ដោយលើកនេះ គឺច្បាស់ៗខ្លាំងមែនទែន។ តាមរយៈរូបភាពនេះបង្ហាញថា ស្មាតហ្វូននេះ គឺមានជម្រើសពីរពណ៌ ដោយមួយមានឈ្មោះថា Chasing Light Silver និងមួយទៀតមានឈ្មោះថា Wilderness Green។
Article image
សូមជំរាបថា OnePlus Turbo 6 គឺជាស្មាតហ្វូនម៉ូដែលថ្មីមួយដែលគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 4 SoC ហើយអាចនឹងមានល្បឿនអេក្រង់ 165Hz refresh rate ហើយថែមទំាងមានមុខងារការពារទឹក និងធូលីកម្រិត IP69 ថែមទៀតផង។ ស្មាតហ្វូននេះ អាចនឹងមានជម្រើសទំហំ 12GB/256GB, 12GB/512GB, 16GB/256GB និង 16GB/512GB។
OnePlus បញ្ចេញនូវរូបភាពផ្លូវការណ៌របស់ Turbo 6 ជាមួយនិងជម្រើសពីរពណ៌