
នៅថ្ងៃនេះ ក្រុមហ៊ុន OnePlus បានធ្វើការប្រកាសថា ខ្លួននឹងមានការរៀបចំនូវព្រឹត្តិការណ៌ថ្មីមួយនៅថ្ងៃទី 7 ខែមករាឆ្នាំក្រោយនេះ នៅក្នុងកម្មវិធីនេះ នឹងមានការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី OnePlus 13 នៅលើទីផ្សារសល។ ក្រុមហ៊ុននេះបានបញ្ជាក់បន្ថែមថា ស្មាតហ្វូននជំនាន់ថ្មី OnePlus 13R ក៏នឹងមានការប្រកាសចេញនៅលើក្នុងព្រឹត្តិការណ៍នោះដែរ នេះបើតាមការបញ្ជាក់នៅលើរូបភាពដែលបានចែកចាយខាងលើនេះ។
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនស៊េរីថ្មីនេះ អាចជាម៉ូដែល rebranding ចេញពីម៉ូដែល OnePlus Ace 5 នៅក្នុងប្រទេសចិន។ OnePlus 13R ក៏អាចនឹងមានការប្រើប្រាស់នូវថាមពលថ្មទំហំខុសគ្នាទៅលើទីផ្សារផ្សេងគ្នាផងដែរ។ តោងតាមការបញ្ជាក់ថ្មីៗនេះ គឺបាននិយាយថា ស្មាតហ្វូននេះ នឹងមានថ្មទំហំ 6,000mAh ដែលដូចគ្នាទៅនឹងថ្មដែលមាននៅលើ OnePlus 13 អញ្ចឹដែរ។

ទាក់ទងជាមួយនិងស្មាតហ្វូនថ្មីនេះដែរ ក្រុមហ៊ុន OnePlus បានចេញមកបញ្ជាក់ថា ស្មាតហ្វូន OnePlus 13R នឹងមានអេក្រងរាបស្មផរ និងមានការការពារដោយកញ្ចក់ Gorilla Glass 7i ក៏ដូចជាស៊ុមអាលុយមីនីញ៉ុម។ ជាមួយនិងវត្តមាននៅលើទីផ្សារសកលនេះ ស្មាតហ្វូននេះ នឹងមាន 2 ពណ៌ រួមមានដូចជា Nebula Noir និង Astral Trail។ ស្មាតហ្វូន OnePlus 13R នឹងមានកម្រ៉ាស់ដល់ទៅ 8mm។ សូមជំរាបថា សម្រាប់ព្រឹត្តិការណ៌ខែក្រោយនេះ OnePlus ក៏នឹងមានការប្រកាសចេញនូវកាស OnePlus Buds Pro 3 ជាមួយជម្រើសពណ៌ Sapphire Blue ផងដែរ។
