
នៅថ្ងៃនេះ ដើម្បីបិទបញ្ចប់នូវពាក្យចចាមអារ៉ាមនានាដែលបាននិយាយពីស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 5 និង OnePlus Ace 5 Pro នោះ ក្រុមហ៊ុន OnePlus បានចេញមកបញ្ជាក់ច្បាស់ហើយថា ស្មាតហ្វូននេះ នឹងមានការសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 26 ខែធ្នូខាងមុខនេះហើយ។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីស្មាតហ្វូនជំនាន់ថ្មីទាំងនេះ បង្ហាញវត្តមាននៅលើងហាង OPPO Store នៅក្នុងប្រទេសចិន។
តាមការការបញ្ជាក់ពីលោក Louis Jie ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន OnePlus ប្រចាំនៅប្រទេសចិនបានអោយដងថា ស្មាតហ្វូនម៉ូដែលស្តង់ដារ OnePlus Ace 5 គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ខណៈដែល OnePlus Ace 5 Pro គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។ លោកអគ្គនាយករូបនេះ បានបន្តថា OnePlus Ace 5 នឹងក្លាយជាស្មាតហ្វូនជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ដូចជាឈីប Gen 3.5 ហើយក៏ជាស្មាតហ្វូនេះ គឺមានការអាប់ដែតខ្លាំង ផ្តល់បទពិសោធន៍ដូចស្មាតហ្វូនថ្នាក់ប្រណិអញ្ចឹងដែរ។

ជាមួយគ្នានេះក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះនឹងថ្មស្តើង ដែលក្រុមហ៊ុននេះហៅថា Glacier Battery Technology។ បើទោះបីជាកម្រាស់ស្តើងមែន ប៉ុន្តែក្រុមហ៊ុនអាចបង្កើនទំហំ mAh បាន។ ថ្មីៗនេះមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 5 និង Ace 5 Pro នឹងមានអេក្រង់ទំហំ 6.78 អ៊ីង LTPO AMOLED មានកាមេរ៉ា 50MP+50MP telephoto 2MP macro និងមានតួខ្លួនមើលទៅតូចជាងមុន។ សម្រាប់ស្មាតហ្វូន Ace 5 Pro អាចនឹងមានថ្មទំហំ 6,100mAh ខណៈដែល Ace 5 មិនទាន់ដឹងច្បាស់នោះទេ។
