
Onvo ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Nio ត្រូវបានគេរាយការណ៌ថា នឹងមានការដាក់អោយ Pre-Sales ទលើរថយន្តអគ្គិសនីម៉ូដេលប្រណិតប្រភេទ SUV របស់ខ្លួនម៉ូដែល L90 នៅខែក្រោយនេះហើយ។ ដំណឹងថ្មីនេះ ត្រូវបានគេឃើញមានការបញ្ចេញមតិដោយលោក Shen Fei ដែលជាអគ្គនាកក្រុមហ៊ុន Onvo នៅលើការផុសរបស់លោក Lei Jun ស្ថាបនិក និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Xiaomi ស្តីពីឡានអគ្គិសនី Xiaomi YU7 SUV។ នៅក្នុងសារបញ្ចេញមតិនេះ បានសសេរថា "Wishing Xiaomi YU7 a successful launch! មានន័យថា សូមជូនពរអោយ Xiaomi YU7 មានភាពជោគជ័យ។
សូមជំរាថា Onvo L90 គឺជាម៉ូដែលថ្មី Flagship SUV ថ្មីមួយ ដែលមានមានការឌីស្សាញកៅអី 3 ជួរ ហើយនឹងដាក់អោយ Pre-Sale ក៏ដូចជាការបង្ហាញវត្តមាននៅលើតាមហាងលក់រថយន្តជាច្រើននៅទូទាំងប្រទេសនៅដើមខែកក្កដានខាងមុខនេះហើយនេះបើតាមការសរសេររបស់លោក Shen។ បើតាមការបង្ហាញពីក្រុមហ៊ុន Onvo L90 ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយកញ្ចប់ថ្មស្តង់ដារទំហំ 85kWh និងគាំទ្រនូវប្រព័ន្ធសាកភ្លើងល្បឿនលឿនកម្រិត 900V high-voltage platform។
ឡានអគ្គិសនី SUV ប្រណិតម៉ាក Onvo មួយនេះ មានកម្រិតប្រើប្រាស់ថាមពលថ្មប្រមាណ 14.5kWh ក្នុងការបើកបរចម្ងាយផ្លូវ 100km សម្រាប់ម៉ូដែល rear-wheel-drive (RWD) និងសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 605km ខណៈម៉ូដែល All-wheel-drive (AWD) វិញ មានកម្រិតប្រើប្រាស់ថាមពលថ្មប្រមាណ 15.4kWh ក្នុងការបើកបរចម្ងាយផ្លូវ 100km និងសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 570km នេះបើតាមការបញ្ជាក់ស្តង់ដារធ្វើតេស្តដោយ CLTC។

Onvo L90 មានទំងន់សរុប 2,250kg និង 2,385kg ទៅតាមជម្រើសម៉ូដែលរបស់វា។ L90 SUV ផលិតឡើងដោយប្រើប្រាស់នៅប្រព័ន្ធគ្រោងឆ្អឹង 1200V silicon carbide (SiC) power module ដែលមានភ្ជាប់មកជាមួយនូវប្រព័ន្ធម៉ូទ័រអគ្គិសនីដូចគ្នានឹងម៉ូដែល Nio ET9 ដែរ។ ដោយម៉ូដែល Onvo L90 AWD ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរមានកម្លាំងសរុប 440kW ទោះជាយ៉ាងទាក់ទិននឹងការជាន់សន្ទុះល្បឿន និងការជាន់ល្បឿនរបស់ឡានអគ្គិសនី Flagship SUV ថ្មីនេះ នៅមិនទាន់បានបញ្ជាក់នៅឡើយទេ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី 15 ខែឧសភា សប្តាហ៍មុននេះ Onvo បានប្រកាសថា ពេលនេះក្រុមហ៊ុនខ្លួនមានស្ថានីយ៍ផ្លាស់ប្តូរកញ្ចប់ថ្ម ឬ battery swap station ចំនួន 2,000 កន្លែងនៅទូទាំងប្រទេសចិន។

ជាងនេះទៅទៀត Onvo ក៏មានបង្គោលស្ថានីយ៍សាកភ្លើងផ្ទាល់ខ្លួនចំនួន 2,438 និងស្ថានីយ៍ដៃគូសហការចំនួនជាង 57,000 ផងដែរ។ Onvo L90 ត្រូវបានក្រុមហ៊ុនធ្វើការដាក់បង្ហាញផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show ថ្មីៗនេះ ជាមួយជម្រើសម៉ូដែលបំពាក់កៅអីបីជួរ។ ឡាន SUV ស៊េរីថ្មី ត្រូវបានគេរំពឹងថា នឹងមានជម្រើសម៉ូដែល 6-កៅអី និង 7-កៅអី ខណៈលក្ខណៈសម្បត្តិបច្ចេកទេសទូទៅនៅខាងក្នុងមិនទាន់ត្រូវបានក្រុមហ៊ុនបង្ហាញលម្អិតនោះទេ។ Onvo L90 ត្រូវបានគេរំពឹងថា នឹងចេញលក់ផ្លូវការណ៍នៅត្រីមាសទីបី នៃឆ្នាំ 2025 ដែលអាចនឹងមានតម្លៃចាប់ពីខ្ទង់ $55,000 ឡើងទៅនៅទីផ្សារប្រទេសចិន៕
