
Onvo ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Nio បានប្រកាសថា ខ្លួននឹងមានការដាក់សម្ពោធជាផ្លូវការណ៌រថយន្ត SUV ប្រភេទ 3 ជួម៉ូដែល L90 នៅថ្ងី 31 ខែកក្កដាខាងមុខនេះហើយ។ សូមជំរាបថា Nio និង Onvo នៅមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេតនៃការបង្ហាញវត្តមានរបស់ឡានអគ្គិសនីម៉ូដែល L90 នៅលើបណ្តាញសង្គម ឬក៏ផេកផ្លូវការណ៌របស់ខ្លួននៅឡើទេ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី 10 ខែកក្កដា ក្រុមហ៊ុន Onvo បានចាប់ផ្តើមធ្វើការដាក់អោយ Pre-Sales ទៅលើឡានម៉ូដែល Onvo L90 នេះ ហើយនឹងបន្តដឹកជញ្ជូនអោយអតិថិជនរបស់ខ្លួននៅថ្ងៃទី 1 ខែសីហាខាងមុខនេះផងដែរ។ Onvo L90 ត្រូវបានក្រុមហ៊ុនដាក់អោយ Pre-Sales ជាមួយតម្លៃ $39,000 ដុល្លារទៅលើទំហំអាគុយ 85-kWh។
ឡានអគ្គិសនី Onvo L90 SUV គឺមានការផ្តោតទៅលើការប្រជែងក្នុងប្រភេទFull-Size New Energy SUV នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Onvo បានហៅម៉ូដែលនេះថា គឺជាជំនាន់ទី 2 នៃឡានអគ្គិសនីដែលប្រើប្រាស់នូវ “six VIP seats”។ នៅខាងក្នុងកាបីន ឡាននេះ គឺមានឌីស្សាញពណ៌ស និងមានការបំពាក់នូវអេក្រង់ធំនៅចំកណ្តាលជំនួសអោយអេក្រង់ LCD instrument panel ហើយក៏មានការបង្ហាញនូវដៃចង្កូត D-shaped steering wheel និងប្លុកពីរសម្រាប់កន្លែងសាក wireless charging pads ក៏ដូចជាកន្លែងសម្រាប់ដាក់កែវទឹកភ្លោះផងដែរ។ គ្រប់កៅអីទាំងអស់នៅលើ L90 គឺមានការប្រើប្រាស់ប្រព័ន្ធអគ្គិសនី ខណៈដែលជួរទីពីរ គឺមានការទ្រទ្រង់នូវ zero-gravity mode។ សម្រាប់កៅអីជួទីពីរក៏ទទួលបាននូវការប្រើប្រាស់អេក្រង់ touchscreen សម្រាប់អេក្រង់នៅចំកណ្តាល ក៏ដូចជាទូទឹកកក ផងដែរ។

Onvo L90 is ជាប្រភេទ full-size crossover ដែលមានវិមាត្រ 5145/1998/1766mm និងគម្លាតកង់មុខក្រោយ 3,110mm ហើយនិងប្រើប្រាស់កង់ទំហំ 21-អ៊ីង។ ឡាននេះអាចដឹកបានចន្លោះពី 2,250kg ទៅ 2,385 kg។ ចំពោះកម្លាំងនៅលើ Onvo L90 នេះ នឹងមាន 2 ជម្រើស ដោយទី 1 គឺប្រភេទ RWD ម៉ូទ័រ 1 កម្លាំង 340 kW (456 សេះ) និងទី 2 dual-motor 4WD version មានកម្លាំង 440 kW (590 សេះ)។ Onvo L90 បំពាក់អាគុយញកម្លាំង 85-kWh រត់បានចម្ងាយចន្លោះពី 570km ទៅ 605km តាមស្តង់ដារ CLTC។ L90 ក៏មានការទ្រទ្រង់នូវការប្តូរថ្មផងដែរ។

សូមជំរាបថា Onvo គឺត្រូវបានក្រុមហ៊ុន Nio ប្រកាសចេញជាលើកដំបូងនៅខែឧសភាកាលពីឆ្នាំ 2024 ដែលពេលនេះមានម៉ូដែល L60 fastback SUV ដែលគូប្រជែងរបស់ Tesla Model Y។ គិតចាប់តាំងពីខែកញ្ញា 2024 មកដល់ខែឧសភា 2025 នេះ ឡានអគ្គិសនី Onvo L60 លក់បានចំនួន 46,223 គ្រឿងហើយនេះបើតាមការបញ្ជាក់នៅក្នុងទិន្នន័យរបស់ China EV DataTracker។
