ស្វែងរកពួកយើង:

OPPO កំពុងតែធ្វើតេស្តអេក្រង់ 3 ជម្រើសសម្រាប់ Reno 15 Series

ដោយ

Koun Jab Luffy

22 សីហា 2025 03:25 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពីមានការទម្លាយចេញនូវព័ត៌មានជាច្រើន Find X9 Series រួចមកនៅពេលនេះក្រុមហ៊ុន OPPO ត្រូវបានគេបញ្ជាក់ថា គឺ បាននឹងកំពុងតែធ្វើតេស្តទៅលើស្មាតហ្វូនជំនាន់ថ្មី Reno 15 series។ សូមជំរាបថា គិតចាប់តាំងពីការបង្ហាញខ្លួន Reno 11 lineup កាលពីខែវិច្ឆិការឆ្នាំ 2023 មក ស្មាតហ្វូន Reno ដែលប្រកាសចេញនៅលើទីផ្សារប្រទេសចិន គឺមានម៉ូដែលស្តង់ដារ និងម៉ូដែល Pro។ ប៉ុន្តែបើមើលទៅលើការបែកធ្លាយនៅថ្ងៃនេះ គឺមានការបង្ហើបថា ស្មាតហ្វូនជំនាន់ Reno 15 series ថ្មីនេះ នឹងមាន 3 ជម្រើស។
គួរបញ្ជាក់ថា Reno 13 និង Reno 14 series ដែលមានវត្តមាននាពេលនេះ គឺស្មាតហ្វូនម៉ូដែលស្តង់ដារមានអេក្រង់ទំហំ 6.59 អ៊ីង ខណៈដែលម៉ូដែល Pro មានអេក្រង់ទំហំ 6.83 អ៊ីង ហើយទាក់ទងនឹងបែកធ្លាយថ្មីកាលពីខែមិថុនាកន្លងទៅដោយ Digital Chat Station មានការបង្ហើបថា Reno 15 ម៉ូដែលស្តង់ដារ គឺនឹងមានអេក្រង់ទំហំ 6.3 អ៊ីង និងម៉ូដែល Pro មានទំហំ 6.78 អ៊ីង។ សម្រាប់ការទម្លាយថ្ងៃនេះវិញ គឺបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងម៉ូដែលថ្មីមួយទៀត មានអេក្រង់ទំហំ 6.59-អ៊ីងថ្មីមួយទៀត។
Article image
យោងតាមអ្នកទម្លាយ Digital Chat Station រូបនេះបានបន្តថា ពេលនេះ OPPO បានធ្វើតេស្តទៅលើអេក្រង់សម្រាប់ Reno 15 series ចំនួន 3 រួមមានទំហំ 6.3-អ៊ីង, 6.59 អ៊ីង និង 6.78-អ៊ីង ហើយនឹងមានការបញ្ជាក់ថា ម៉ូដែលថ្មីនេះ គឺមានឈ្មោះថា “mid cup”។ ហើយស្មាតហ្វូនទាំង 3 នេះ គឺមានអេក្រង់រាបស្មើរដូចៗគ្នា។ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ពីឈីបដែលប្រើនៅលើម៉ូដែលទំហំ 6.59 នោះទេ។
Article image
បើតាមរបាយការណ៌ថ្មីៗនេះ បាននិយាយថា Reno 15 Pro នឹងមានអេក្រង់ទំហំ 6.78-អ៊ីង ដំណើរការលើឈីប Dimensity 8450 ហើយនឹងមានកាមេរ៉ាគោលទំហំ 200MP Samsung HP5 អមដោយកាមេរ៉ា Ultra-wide lens និងកាមេរ៉ាទំហំ 50MP  Periscope Telephoto។ សម្រាប់ស្មាតហ្វូនអេក្រង់ទំហំ 6.3 អ៊ីងនិង 6.7 អ៊ីង ត្រូវបានគេទម្លាយថា នឹងមានស៊ុមលោហៈ និងបច្ចេកវិទ្យា wireless charging ខណៈដែលស្មាតហ្វូនអេក្រង់ទំហំ 6.3 អ៊ីងអាចនឹងមានកាមេរ៉ា Periscope telephoto។ Reno 15 series ត្រូវគេរាយការណ៌ថា អាចនឹងបង្ហាញខ្លួននៅចិននាខែវិច្ឆិកា ដោយនឹងដំណើរការនៅលើ ColorOS 16 ផ្អែកលើ Android 16។
OPPO កំពុងតែធ្វើតេស្តអេក្រង់ 3 ជម្រើសសម្រាប់ Reno 15 Series